ជួយឲ្យពួកគាត់ល្បីមួយមក!!! ជិះបំពានភ្លើងសញ្ញាចរាចរណ៍ហើយ ចង្អុលដាក់គាត់ ជាម្ចាស់រថយន្តថែមទៀតផង....(មានវីដេអូ)
កាលពីប៉ុន្មានម៉ោងមុខនេះ មានបងប្រុសម្នាក់បានបង្ហោះវីដេអូហួសចិត្តមួយ ដែលមានមនុស្សប្រុសស្រី២នាក់ បានជិះបំពានភ្លើងសញ្ញាចរាចរណ៍ ហើយបានចង្អុលដាក់គាត់ ជាម្ចាស់រថយន្តថែមទៀតផង ក្នុងនោះដែល Phalla BrightFuture បង្ហោះសារខ្លីមួយថាៈ "ស្រលាញ់តែជិះមិនសូវមើលភ្លើងសញ្ញានឹងម៉ង បងប្អូនរួមជាតិខ្ញុំ។ *** បញ្ជាក់ការបង្ហោះនេះគ្រាន់តែចង់ពញ្ញាក់អារម្មណ៍អ្នកបើកបរដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។ ហើយអ្នកបើកបររបស់ខ្ញុំគ្មានបំណងចង់ប៉ះគាត់ទេ គ្រាន់តែគាត់ប្រលែងហ្កែរដោយសារតែឃើញម៉ូតូគាត់ទៅមុខហើយ។ ហើយណាមួយឡានយើងបានហួសគំនូសថ្មើរជើងរួចហើយដូច្នេះយើងក៏ជ្រុលជើងដោយសារតែប្រញាប់។ យើងមិនដែលចង់បង្ករបញ្ហារទេ ជាពិសេសយើងមានការយោគយល់ច្រើនណាស់រាល់ការបើកបរ ដូចករណីនេះគាត់ចង្អុលថាឲ្យយើង តែខ្ញុំមិនឲ្យមានការតបតរនោះទេ។ សូុមមេត្តាកុំបញ្ចេញមតិជេរគាត់អី យើងជាខ្មែរដូចគ្នាទេ" ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។