ភ្នំពេញ៖ ទីតាំងហាងអុីធរណេតដែលមានស្លាកយីហោEVERYDAY NET ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧៨ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន ដែលបើកបង្កប់ល្បែងសុីសងភ្នាល់បាល់ខុសច្បាស់នោះ បានរុះរើស្លាកយីហោចេញហើយ ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយជាច្រើនលើកច្រើនសារ តែខាងក្នុងនៅតែបើកដំណើរការដដែល ដោយមិនឃើញមានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យឬបង្ក្រាបឡើយ។

ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងអ៊ិនធឺណេត យីហោ EVERYDAY NET ដែលបើកភ្នាល់បាល់ បានយ៉ាងរលូននេះដោយសារ មានអ្នករត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីកុំឲ្យអជ្ញាធរចុះពិនិត្យទីតាំងអ៊ិនធឺណេតដែលបង្កប់ល្បែងស៊ីសងខាងលើនេះ ។

ប្រភពច្បាស់ការណ៍បានបន្ដថា ម្ចាស់ទីតាំង និង អាជ្ញាធរមានភាពស្និតនិងគ្នា ដោយសារតែបានផលប្រយោជន៍ពីទីតាំងខាងលើនេះ ។

គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប អោយអស់រាល់ទីតាំងបើកបង្កប់ ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអ៊ិនធរណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតនៅបន្តបើកផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ។

បើតាមមហាជនបានលើកឡើងថា ទទួលស្គាល់ហើយបើកអុីនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំង អនុញាតិ បើកបន្ថែម ឲ្យលេងល្បែងសុីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន ។
ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់ កូនចៅ យុវវ័យខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ៕
ដោយ៖ ភារ៉ា