ធុងសំរាមសរុបចំនួន១៦៧១ធុង កម្លាំងបោសសំអាតសរុបចំនួន៨៣៥នាក់ នឹងត្រូវដាក់ពង្រាយក្នុងតំបន់សប្បាយភាព សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប៉ុន្មានថ្ងៃខាងមុខនេះ....!!!
សាលារាជធានីភ្នំពេញបានប្រកាសនៅព្រឹកនេះថា សកម្មភាពពង្រាយធុងសំរាមថ្ងៃនេះ ចំពោះទីតាំងមានប្រជាពលរដ្ឋច្រើន និងបន្តពង្រាយនៅថ្ងៃស្អែក។ ធុងសំរាមសរុបចំនួន ១៦៧១ធុង នឹងត្រូវដាក់ពង្រាយក្នុងតំបន់សប្បាយភាព ជាមួយកម្លាំងបោសសំអាតសរុបចំនួន៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។