សូមម្នាក់មួយមាត់មកបងប្អូន...ស្រ្តីម្នាក់ដួលសន្លប់នៅមុខរោងការ ពេលតាមទាន់ប្តី រៀបការជាមួយស្រីផ្សេង...(មានវិដេអូ)
ខេត្តតាកែវ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រ្តីជាប្រពន្ធម្នាក់ បានធ្វើឲ្យភ្ញៀវពេញរោងការ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលប្តីកំហូចកំពុងតែលួចលាក់រៀបការជាមួយស្រីថ្មី បណ្តាលឲ្យដូលសន្លប់បាត់ស្មារតីនៅនឹងមុខរោងជ័យតែម្តង។ ដែលហេតុការណ៍ដ៏កំសត់មួយនេះបានកើតឡើងនៅភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Oun Kea" បានសរសេររៀបរាប់ថា "ប្រពន្ធពេលមកទាន់ឃើញប្ដីរបស់គាត់រៀបការជាមួយស្រីថ្មី បានដួលសន្លប់បាត់ស្មារតី នៅនឹងមុខរោងការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងផេកហ្វេសប៊ុកខាងលើនេះ មិនបានប្រាប់ពីឈ្មោះស្រ្តីជាប្រពន្ធ និងបុរសជាស្វាមីនោះទេ។


បើចង់ដឹងកាន់តែច្បាស់ សូមបងប្អូនទស្សនាវិដេអូទាំងអស់គ្នា៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។