ចែករំលែកអំពើល្អ ដើម្បីសង្គមខ្មែរ ! ប្អូនប្រុសម្នាក់រើសបានកាបូបមានទូរស័ព្ទទំនេីប៣គ្រឿង ដើររកម្ចាស់....
-

កាលពីពេលថ្មីៗនេះមានប្អូនប្រុសម្នាក់រើសបានកាបូបដែលមានទូរស័ព្ទទំនេីប៣គ្រឿងនៅខាងក្នុង ហើយបានដើររកម្ចាស់ដើមវិញដោយមិនបានលាក់ទុកឬយកទៅលក់នោះទេ។ 

ប្រភពពីគណនីហ្វេសបុកមួយដែលបានបង្ហេាះក្នុងខ្លឹមសារថា : "មានអ្នកShareទេ?អំពើល្អរបស់ប្អូន បងសូមសរសើរដោយចិត្តស្មោះ ។ ប្អូនបានរើសបានវត្ថុមានតម្លៃជាច្រើនក្នុងកាបូប ប៉ុន្តែប្អូនមិនលាក់ទុកទេ សុខចិត្តទុកឲ្យម្ចាស់ដើមវិញ។ ចែករំលែកអំពើល្អ ដើម្បីសង្គមខ្មែរ សាងពូជល្អឡើងវិញ។"

បន្ទាប់ពីប្អូនប្រុសបានប្រគល់កាបូបដែលមានទូរស័ព្ទទំនេីប៣គ្រឿងអោយម្ចាស់ដេីមគេវិញរួច ប្អូនប្រុសបានទទួលលុយពីម្ចាស់កាបូបបន្តិចបន្ទួច ដេីម្បីជាការលេីកទឹកចិត្តនៃអំពេីល្អរបសប្អូន៕