រឿងរ៉ាវក្នុងលោកនេះ ពិតជាមានអ្វីប្លែកៗ ដែលមនុស្សគ្រប់គ្នាមើលមិនដឹង និយាយអំពីរឿងរ៉ាវវិញ្ញាណវិញ អ្នកទាំងអស់គ្នាជឿទេ ថាមានពិត ខ្ញុំជឿថាមនុស្សមួយចំនួនធំជឿលើរឿងទាំងនេះ ឯមនុស្សមួយចំនួនតូចពួកគាត់មិនជឿលើរឿងវិញ្ញាណនោះទេ ព្រោះតែពួកគាត់គិតថា មនុស្សដែរស្លាប់ទៅហើយ គ្មានវិញ្ញាណ គ្មានប្រលឹងអ្វីនោះទេ មិនអាចមកលង់ឬមកធ្វើឲ្យមនុស្សខ្លាចនោះទេ។

ចូលសាច់រឿងយើងវិញ ចំពោះអ្នកទាំងអស់គ្នាដែលជឿលើរឿងវិញ្ញាណ ឧទាហរណ៏បើអ្នកជាលោកគ្រូពេទ្យម្នាក់នេះ តើអ្នកធ្វើបែបណា គិតបែបណា ចំពោះហេតុការណ៏បែបនេះ។ រីឯអ្នកមិនជឿលើរឿងទាំងនេះ ឧទាហរណ៏បើអ្នកគេឲ្យចូលទៅកន្លែងបែបនេះ តើអ្នកត្រូវធ្វើបែបណា? ។ ចំពោះលោកគ្រូពេទ្យសង្ហាម្នាក់នេះ លោកបានបង្ហោះសារ និយាយពីររឿងជីវិតពិត ជាគ្រូពេទ្យ ដែលជាអ្នកពិនិត្យសាកសព "ធ្វើពេទ្យខ្លាចខ្មោច តែមិនខ្លាចសាកសពទេ បើអ្នកមិនធ្លាប់ជួប សូម្បីតែសាកសពក៏ខ្លាចដែរ នៅពេលដែលគេពឹងជួយអោយទៅពិនិត្យសាកសពចាក់សោរបើកទ្វារទាំងពាក់កណ្តាលអាធ្រាត ដែលក្នុងបន្ទប់ពោរពេញទៅដោយសាកសពដែលទុកតម្កល់រុំទៅដោយក្រណាត់សគ្របជិតរង់ចាំសាច់ញាតិដើម្បីមកទទួល ជាមួយនឹងបរិយាកាសដ៍ត្រជាក់ រួមនិងខ្សល់បក់ល្ហៀកៗតិចៗនាពេលរាត្រី នឹងអារម្មណ៍មួយហាក់ដូចជាមានមនុស្សកំពុងតាមសម្លក់ ចុះប្រសិនបើបើកទ្វារក្រាក សាកសពទាំងនោះងើបអង្គុយឆ្ងក់ បើកភ្នែកធំៗ តើអ្នកមានអារម្មណ៍យ៉ាងម៉េច?" ៕
