មកស្គាល់មុខលោកប្តីកំហួច លួចរៀបការប្រពន្ធថ្មី ធ្វើឲ្យប្រពន្ធដើមឈរសម្រក់ទឹកភ្នែក និងដួលសន្លប់នៅមុខរោងជ័យ...(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការជជែកវែកញែកគ្នាចំពោះរឿងបុរសម្នាក់ ដែលមានប្រពន្ធព្រមទាំងមានកូនដ៏ទៅបីនាក់ បែរជាទៅលួចលាក់មានរៀបការជាមួយស្រីថ្មី ធ្វើឲ្យប្រពន្ធដើមដួលសន្លប់នៅមុខរោងការ បណ្តាលឲ្យមហាជនជាច្រើនកើតចិត្តអាណិតអាសូរស្រ្តីដែលជាប្រពន្ធដើមយ៉ាងខ្លាំង។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Rin Takeo" បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "នេះគឺរូបភាពប្រពន្ធខណៈពេលមកទាន់ឃើញប្ដីរបស់គាត់រៀបការជាមួយស្រីថ្មី ក៍បានដួលសន្លប់បាត់ស្មារតីនៅនិងមុខរោងការនោះតែម្ដង។ហើយករណីនេះដែរបានកើតឡើងនៅថ្ងៃទី18/11/2018ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ទ្រាំង តាកែវ"។


ក្រោយពីមានការបង្ហោះសារយ៉ាងព្រងព្រៀតលើបណ្តាញសង្គម អាណិតប្រពន្ធដើម ដែលត្រូវបានប្តីរបស់ខ្លួនដែលអោបនឹងទ្រូងលួចទៅរៀបការជាមួយស្រីផ្សេង។


ហើយចំពោះរឿងរ៉ាវទាំងអស់នេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Khouch Mfc បានបង្ហោះសារថា "មនុស្សដែលមានសណ្តានអាក្រក់តាំងពីកំណេីត មិនអាចកែ អោយទៅជាល្អបានទេ ដូច្នេះមានតែវ៉ៃបំបាក់អោយបាក់បបក្លបខ្លាច កុំចេះតែគឃ្លេីននៅទីភ្លឺចឹង។ ចង់បានសង្គមមួយដែលសំបូរទៅដោយមនុស្សស្មោះត្រង់និងមានការទទួលខុសត្រូវចំពោះប្តីនិងប្រពន្ធ ទាល់តែយេីងជាមនុស្សល្អចូលរួមវ៉ៃអំពេីរអាក្រក់ដោយដំបងគឺពាក្យតិះដៀលឬក៏បង្ហាញសញ្ញាមួយអោយមនុស្សអាក្រក់ទាំងនោះរត់ចេញពីសង្គមខ្មែរ។ សង្គមដែលល្អ មិនអាចអវត្តមានយេីងជាមនុស្សល្អជាអ្នកសាងសង់ទ្បេីយ។


យេីងកាន់តែស្គាល់មុខនិងចរិតរបស់មនុស្សប្រភេទនេះនៅសង្គមខ្មែរហេីយ ដូច្នេះនេះជាមេរៀនមួយដ៏ធំសម្រាប់ជាគំរូទៅដល់មនុស្ស មុននិងធ្វេីត្រូវគិតអោយបានវែងឆ្ងាយកុំចេះតែធ្វេីអ្វីទៅតាមចិត្តដ៏ល្ងិតល្ងង់របស់ខ្លួនឯង ត្រូវយកចិត្តគេមកដាក់ក្នុងចិត្តយេីងថា យេីងចេះឈឺឬអត់?បេីយេីងចេះឈឺ គេក៏ចេះឈឺដែរ បេីដឹងហេីយថាគេចេះឈឺ តេីយេីងនៅតែនាំការឈឺនោះដល់គេទៀតអត់?បេីអ្នកជាមនុស្សអ្នកច្បាស់ជាយល់នៅអ្វីដែលខ្ញុំបាននិយាយ។រស់ជាតិនៃអំពេីល្អគឺបានសេចក្តីសុខ បេីអ្នកចង់សុខកុំនាំទុក្ខដល់គេ បេីអ្នកចង់សង្គមសុខសាន្តយេីងត្រូវតែធ្វេីដង្គ្រៀមជាមួយអំពេីអាក្រក់។



សូមទស្សនាវិដេអូទាំងអស់៖



ប្រភព៖ Khouch Mfc