លោក ឧកញ៉ា ម៉ុង ឫទ្ធី ចេញមកបញ្ជាក់យ៉ាងច្បាស់ៗ ពីស្ថានភាព លោកគ្រូ នូ ស៊ិប ក្រោយពីល្បីថាឈឺធ្ងន់
-

ភ្នំពេញ ៖ រំលេចដំណឹង ព្រមជាមួយនឹងរូបភាពរបស់តារាចំរៀងជើងចាស់ លោក នូ ស៊ិប បានធ្វើឲ្យមហាជនពិសេសបងប្អូនរួមអាជីព បង្ហាញអារម្មណ៍អាណិត និងក្តុកក្តួលជាខ្លាំង ពេលបានឃើញរូបលោកគ្រូ ក្នុងសភាពទ្រុឌទ្រោម​ខ្លាំងរហូត​ត្រូវនិមន្ត​ព្រះ​​សង្ឃឲ្យធម៌ដើម្បីស្ងប់​នោះ​ ស្រាប់តែលោកឧកញ៉ាចិត្តធម៌ពូកែ​ជំនួញ ម៉ុង ឫទ្ធី បានបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ៗថា៖


"គេចេះតែ​បង្ហោះតាម FACEBOOK ថា​លោក​នូ​ សុិប កំពង់មាន​ជម្ងឺ​ជាទម្ងន់ឥឡូវក្រុម​គ្រួសារ​ បាននិមន្ត​ព្រះសង្ឃ​មកសូត្រ​សាយន័្តតោថែមទៀតផង​ ។


តែការពិត​លោកនូ​ សុិបកំពង់​តែឈរ​ច្រៀង​យ៉ាង​ពិរោះ​រណ្ដំ​ដ៏ដែល​ នៅក្នុង​ភោជនីយដ្ឋាន​ 7ប្រាយ2​ យប់ថ្ងៃ​អាទិត្យ​ទី​១៨ខែវិច្ឆិកា​ឆ្នាំ​២០១៨នេះ​ ព្រម​ទាំង​មាន​មហាជន​ជាច្រើន​កុះករ​កំពុងតែ​ទស្សនា​ផង​" ។


ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី