Instagram បោះបង់ចោលអ្នកក្លែងគណនីដែល ធ្វើអោយបាត់បង់ប្រជាប្រិយ​ភាព​សំរាប់​អ្នក​ប្រើប្រាស់បណ្តាញសង្គម
-

SAN FRANCISCO:កាលពីថ្ងៃច័ន្ទទី 19 ខែ វិច្ឆិកា ឆ្នាំ 2018 ម្សិលមិញនេះ Instagram បាននិយាយថា​ខ្លួនកំពុង​ត្រូវ​គេក្លែងគណនី និងយោបល់ជាច្រើនដែលត្រូវបង្កើតឡើងដោយកម្មវិធីដែលធ្វើឱ្យគណនីត្រូវបានក្លែងបន្លំ។

Instagram បានបង្ការពីការកើតមានឡើងនៅពេលដែលហ្វេសប៊ុក គណនីត្រូវបានក្លែងបន្លំហើយអាច ធ្វើអោយអ្នកប្រើប្រាស់ បណ្ដាញសង្គម​លែងមានទំនុកចិត្ត។

Instagram បាននិយាយនៅលើទំព័រ Facebook របស់លោកថា "ថ្មីៗនេះយើងបានឃើញកម្មវិធី ប្រើប្រាស់ដោយមានការក្លែងបន្លំ ទីបជាហេតុដែលធ្វើអោយបាត់បង់ប្រជាប្រិយភាពពីអ្នកប្រើប្រាស់។

,ការចាប់ផ្តើមយកគណនីមិនមិនត្រឹមត្រូវ,មកប្រើប្រាស់ដែលនាំអោយមានបញ្ហាកើតមានឡើងជាបន្តបន្ទាប់នាពេលខាងមុខនេះ។

 Instagram កំពុងប្រើកម្មវិធី software លើកកម្ពស់ខ្លួនឯងដើម្បី​កំណត់អត្តសញ្ញាណគណនីដែល​មានភាព​មិន​ត្រឹមត្រូវ​ដែលបំពានលក្ខខណ្ឌនៃសេវាកម្មសំរាប់អ្នកប្រើប្រាស់។

លោក បានបន្តទៀតថា នឹងជូនដំណឹងដល់អ្នកប្រើប្រាស់អំពីអ្វី ដែលអតិថជនគាំទ្រនិង​ការចូលចិត្តប្រីបណ្តាញ​សង្គម​ក្នុងការទំនាក់ទំនង។

មនុស្សដែលមិនទាក់ទងទៅនឹងកម្មវិធីនៃបទល្មើសត្រូវតែផ្លាស់ប្តូរពាក្យសម្ងាត់ដើម្បីផ្តាច់ការ​ភ្ជាប់ក្នុងការទំនាក់ទំនង ​ក្នុង​បណ្តាញ​សង្គម​ចែករំលែករូបភាពនិងវីដេអូ។

អ្នកប្រើប្រាស់ Instagram ដែលបន្តប្រើកម្មវិធីទី 3 បែបនេះអាចមើលឃើញពី«បទពិសោធន៏ របស់ពួកគេដែល​ទទួល​រង​ផល​ប៉ះ​ពាល់»ប៉ុន្តែវាមិនបានកំណត់តាមកម្មវិធីណាមួយច្បាស់លាសនោះទេ។

ការប្រកាសនេះកើតមានចំពេលមានការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែង​របស់ហ្វេសប៊ុក ដើម្បីទប់ស្កាត់ព័ត៌មាន​មិនពិតនិង​កា​រ​រៀប​ចំអោយមានភាពល្អប្រសើរឡើងវិញ។

ហ្វេសប៊ុកបានប្រឈមនឹងការរិះគន់ជាថ្មីបន្ទាប់ពីការស៊ើបអង្កេ​ត របស់កាសែតញូវយ៉ក​ថែមស៍ បានលើកឡើងថា​ពួកគេមិនអើពើ​ការព្រមាននៃយុទ្ធនាការឥទ្ធិពលរបស់រុស្ស៊ីនៅលើវេទិការបស់​ខ្លួន ហើយបន្ទាប់មកបានប្រើប្រាស់ក្រុមហ៊ុន​ពិគ្រោះយោបល់មួយ​ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នករិះគន់ក្នុងបណ្តាញសង្គម។

Twitter បានខិតខំប្រឹងប្រែងដើម្បីការពារនិង លុបចោលគណ​​​នីមិនត្រឹមត្រូវដែល​នាំឱ្យមានការថយចុះ​ចំនួនអ្នកប្រើប្រាស់​ក្នុងបណ្តាញសង្គម និងធ្វើអោយមានកំណែទម្រង់ល្អប្រសើរឡើងវិញ។

ប្រភព: AFP / de