ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានចូលរួមជូនដំណើរ ​សព​លោក​ព្រឹទ្ធាចារ្យ​ភិរម្យ​ប្រាជ្ញ​ ឈួន​ ជាលើកចុងក្រោយ ព្រមទាំងចេញថ្លៃចំណាយពិធីបុណ្យ​ទាំងស្រុង ក្រោយជួបរឿងបែបនេះ….
-

នៅក្នុងផេកផ្ទាល់ របស់លោក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍ថា វេលាម៉ោង​បីរសៀល​ថ្ងៃ​ចន្ទ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ មកចូលរួម​ជូនដំណើរចុងក្រោយ​ ​សព​លោក​ព្រឹទ្ធាចារ្យ​ភិរម្យ​ប្រាជ្ញ​ ឈួន​ ជាការ​ពិត​ខ្ញុំ​មកចូលរួម​ក្នុងនាមជា​​ប្រជាពលរដ្ឋ​ធម្មតា​ទេ​ តែគេបានរៀបចំ​អោយខ្ញុំ​អង្អុយ​កៅអី​គណអធិបតី​ ជាមួយ​ឯកឧត្តម​ខៀវ​ កាញារីទ្ធ​ ។


ចុងបញ្ចាប់​នៃកម្មវិធី​បុណ្យ​ឃើញគេនាំគ្នា​យក​វិក្កយបត្រ​មកទារប្រាក់​ ពីព្រះ​តេជគុណ​ឃឹម​ សន ក្នុងនោះ​មានថ្លៃ​មេរុ900$ ថ្លៃ​តុបតែង​ផ្កា​លើមេរុ950$ ថ្លៃ​សម្ភារៈ​ចំរុះ​528$ ថ្លៃ​ផ្កា​កូរ៉ោន​550$ សរុបចំនួន​2.928$ លោកងាកមកអោយ​ឧកញ៉ា​​ជួយចេញលុយខ្លះផង​ ជាចុងក្រោយទើប​ដឹងថា​កម្មវិធី​បុណ្យ​នេះ​ព្រះតេជព្រះគុណ​ ឃឹម​ សន ជា​អ្នក​ចាត់​ចែង​ធ្វើទាំងអស់​យប់មិញ​ខ្ញុំ​បានចូល​បុណ្យ​ម្តងរួចហើយ​ សម្រាប់​ពេលនេះ​ខ្ញុំ​មិនអាចចេញតែ​ចំណែក​ណា​មួយ​បានទេ​ មានតែជួយចេញ​ថវិការ​ទាំងអស់​តែម្តង​បើសង្ឃឹម​ទៅលើ​គ្រួសារ​សព​ទីទ័ល​ក្រខ្លាំងណាស់​ ។


បើសង្ឃឹម​ទៅលើ​ព្រះសង្ឃ​មិនដឹងជា​ត្រូវ​ទៅ​សូត្រ​មន្ត​ ទេសនា​ប៉ុន្មាន​រោង​ទើបសងគេរួច​ទេ​ ។


សូម​បញ្ជាក់​ថា​រូបខ្ញុំ​និង​គ្រួសារ​មិនមាន​ជាប់សាច់​ញាតិអ្វី​ជាមួយ​គ្រួសារ​សពទេ​ ហើយ​ពួកគាត់​ក៏​ទើបតែបានជួប​ជាមួយ​ខ្ញុំ​លើកទីមួយដែរ​ ។


ដូចច្នេះហើយ​ខ្ញុំ​សុំអញ្ជើញ​ប្រីយមិត្ត​Facebook មកទទួល​អនុមោទនា​បុណ្យ​ទាំងអស់គ្នា​ ។


ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy