បងប្អូន សូមជួយដល់ក្មេងកំព្រាផង...មណ្ឌលកុមារកំព្រា HAP កំពុងជួបប្រទះខ្វះខាត ដូចជាកន្ទេល ភួយ មុង ខ្នើយ ជាច្រើន សម្រាប់ប្អូនៗសម្រាក...
-

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុសតាំង គឹមឡេង បានបង្ហោះសារដ៏កំសត់មួយ ធ្វើឲ្យលេងបណ្តាញហ្វេសប៊ុកគ្រប់គ្នា ក្រោយពីបានឃើញរូបភាពហើយពិតជាគួរឲ្យអាណិតក្មេងស្រីយ៉ាងខ្លាំង ។


នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស បានរៀបរាប់យ៉ាងដូច្នេះថា​"មណ្ឌលកុមារកំព្រាHAPព្រៃជុំ កំពុងជួបប្រទះខ្វះខាត ដូចជាកន្ទេល ភួយមុងខ្នើយ អាស្រ័យដ្ឋាន ភូមិព្រៃជុំ ឃុំយុទ្ឋសាមគ្គី ស្រុកឧដុង្គ កំពង់ស្ពឺ មណ្ឌលកុមារកំព្រាHAP មានចំនួន40នាក់ស្រី24នាក់ ខ្វះ កន្ទេល40 មុង40ភួយ 40 ខ្នើយ40 HAp មានន័យថា សមាគមក្តីសង្ឃឹមរបស់ជនក្រីក HAP means Hopeful Association of the Poor"។


បងប្អូនដែលមានបំណងចង់ជួយសម្រាលដល់ទុក្ខលំបាករបស់ប្អូននៅមណ្ឌលកុមារកំព្រា សូមចូលក្នុងផេក ហ្វេសប៊ុករបស់ប្អូនប្រុសតាំង គឹមឡេង។ សូមអរគុណ៕


ប្រភព៖ តាំង គីមឡេង