សៀមរាបៈ ក្រុមចោរ១ក្រុម ប្រើឡាន២គ្រឿង បានមកដាក់អន្ទាក់ចាប់ស្វា នៅច្រកចូលប្រាសាទបាយ័ន ដោយប្រើវិធី ដាក់ចំណី ចូលឃ្លុបឡានចំហរ ខាងក្រោយ នៅពេលដែលស្វាចូលច្រើន ពួកគេនឹងទម្លាក់ឃ្លុបបិត ហើយបើកឡានចេញភ្លាម....ប៉ុន្តែ ដោយសារ១រយៈចុងក្រោយនេះ ចំនួនស្វាតាមផ្លូវចូលប្រាសាទបាយ័ន បានថយចុះ វាជាហេតុឲ្យខាងអាជ្ញាធរអប្សរា ពិចារណានិងរកវិធីស្កាត់ចាប់ចោរនោះ....។

ចំពេលរសៀលម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏មានឡានសង្ស័យ២គ្រឿង មកឈប់ចំហរក្តិតទ្វាក្រោយ ដើម្បីឲ្យស្វាចូលសុីចំណីភ្លេចខ្លួន គេក៏ទម្លាក់ឃ្លុបចុះ ហើយបើកចេញភ្លាម តែលើកនេះពួកគេត្រូវកម្លាំង អប្សរា បោះដៃដេញតាមភ្លាមៗ ចាប់បានឡាន១ ឡាន១ទៀតរត់បាត់...។

តាមពត៌មានថា ពួកគេលួចស្វាទៅលក់ឲ្យក្រុមហ៊ុនចិន ដែលបានប្រើច្បាប់ សុំសិទ្ធិចិញ្ចឹមស្វា ដើម្បីនាំទៅលក់នៅបរទេស ដែលធាតុពិតគឺ ពួកគេបន្លំទិញស្វាព្រៃនៅស្រុកយើងសោះ។ ខ្ញុំ សុំថ្កោលទោស បងប្អូនខ្មែរយើង១ចំនួន ដែលដើម្បីតែ ប្រយោជន៍ឯកជនខ្លួនឯងតិចតួចសោះ សុខចិត្តមកបំផ្លាញប្រយោជន៍ របស់ជាតិទាំងមូល ៕
