ពិបាកយល់ណាស់ ! បងប្អូនខ្មែរភូមិខ្លុងកោង ល្បីមានបារមីវល្លិរស់ ចំនួន ០១គូរ ទៅដុតធូក គោរពបូជា ជាពិសេសលាយទឹក....
កាលពីពេលថ្មីៗកន្លងទៅនេះមានគណនីហ្វេសប៊ុកមួយមានឈ្មោះថា "Chanvanly Hong" បានបង្ហោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួនដោយ មានរូបភាពនឹងសរសេរភ្ជាប់ជាមួយថា “នៅភូមិខ្លុងកោង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានបារមីវល្លិរស់ ចំនួន ០១គូរ បានមកគង់នៅនឹងគ្រួសារក្រីក្រ ដើម្បីកូទឹក ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋគ្រប់ប្រភេទ បានជាសះស្បើយពីជម្ងឺ”។
បន្ទាប់ពីបានចែកចាយរូបភាពនេះមក ក៏មានបងប្អូនជាច្រេីនចូលទៅបញ្ចេញមតិដោយបានលើកឡើងថារបស់នោះមិនមែនជាវល្លិរស់អ្វី នោះទេ។ វាគឺជាប្រភេទប៉ារ៉ាស៊ីតម្យ៉ាង (ព្រូន) ដែលនៅក្នុងសត្វកណ្តូប ចង្រិត តែប៉ុណ្ណោះ។ ហើយក៏មិនគួរណានាំគ្នាទៅដុតធូក គោរពបូជា ជាពិសេសយកទៅ លាយទឹកផឹកថែមទៀត៕




សូមទស្សនាវិដេអូខាងក្រោម
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។