ទៅទៀតហើយ...ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី នាំស្វាយកែវរមៀតខ្មែរហោះទៅកាន់ប្រទេសបារាំង និងបន្ដចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី ០៦
ណារ៉ា
-

កាលពីថ្ងៃអង្គារទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ បើយោងតាមប្រភពហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានអោយដឹងថា ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ ស្រុកភ្នុំស្រួច ខេត្ដកំពង់ស្ពឺ និងបាន​រៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី ០៦ ក្នុងឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ១២ប៉ាឡែត ៦៧២កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៤៣០០គីឡូក្រាម។

ឯកឧត្តមបណ្ឌិតបន្ដថា ប្រសិនបើ កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ ហើយមានបំណងចង់លក់សូមទំនាក់លេខទូរសព្ទ័ 098 888727 ។