អាមេរិកបានស្នើសុំអោយសម្ព័ន្ធ មិត្តរបស់ខ្លួនចៀស វាងឧបករណ៏របស់ក្រុមហ៊ុន Huawei:
-

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលសហរដ្ឋអាមេរិក​កំពុងព្យាយាម​បញ្ចុះបញ្ចូល​អ្នកផ្តល់សេវាឥតខ្សែនិងអ៊ីនធឺណិតនៅប្រទេសសម្ព័ន្ធ មិត្តដើម្បីចៀសវាងឧបករណ៍ទូរគមនាគមន៍ពីក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិន។

យោងតាមរបាយការណ៍របស់ WSJ ដែលបានលើកឡើងពីមនុស្សដែលគ្មានឈ្មោះដែល​ដឹងអំពីស្ថានភាព​នេះបានឱ្យដឹងថា​មន្រ្តីសហរដ្ឋអាមេរិកបានទៅដល់នាយករដ្ឋាភិបាល និងប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេនៅក្នុង​ប្រទេសជា​មិត្តដែល​ឧបករណ៍​អេឡិចត្រូនិករបស់ Huawei កំពុងប្រើប្រាស់យ៉ាងទូលំ​ទូលាយអំពីអ្វីដែល​ពួកគេមើលឃើញថា​ជាហានិភ័យ​នៃ​ប្រព័ន្ធអ៊ីនធឺណិត។

ក្រុមហ៊ុន Huawei បានស្ថិតនៅក្រោមការត្រួតពិនិត្យនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

មេដឹកនាំភ្នាក់ងារស៊ើបអង្កេតនិងអ្នកផ្សេងទៀតបាននិយាយថាពួកគេមានការព្រួយបារម្ភថាក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចិន​ផ្សេងទៀតអាចនឹងខ្វាយខ្វល់ពីរដ្ឋាភិបាលចិន ឬគណបក្សកាន់អំណាចកុំម្មុយនីស្តដែលបង្កើនហានិភ័យនៃប្រព័ន្ទ Internet។

WSJ បានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណា​លើការបង្កើនជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ទូរគមនាគមន៍​នៅ​ក្នុងប្រទេសដែលគេចចេញពីឧបករណ៍ដែលផលិតដោយប្រទេសចិន។

សេចក្តីរាយការណ៍មួយបានបន្ថែមថាក្តីបារម្ភមួយរបស់រដ្ឋាភិបាល គឺផ្អែកលើការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ចិន​នៅក្នុង​ប្រទេសដែលមានមូលដ្ឋានយោធាអាមេរិកដូចជាប្រទេសអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុន។

ក្រុម​ហ៊ុន Huawei ​មិនបានឆ្លើយតបភ្លាមៗទៅនឹង​សំណើរសុំរបស់ Reuters ចំពោះការធ្វើអត្ថាធិប្បាយនោះទេ។

(រាយការណ៍ដោយ Bhanu Pratap នៅ Bengaluru, ការកែសម្រួលដោយ Rosalba O'Brien)

ប្រភពពី: Channel News Asia

អត្តបទបកប្រែដោយ: ផានិត