ពិតជាអស្ចារ្យណាស់ កំពួលស្មាតហ្វូន Nokia 9 PureView មានកាមេរ៉ា ៥ គ្រាប់​នៅធ្នែកខាងក្រោយ​ដែលមិនធ្លាប់មានពីមុនមកបានចេញជារូបរាងហើយ
-

រយះពេលថ្មីៗ កន្លងមកនេះ ​គំរូ render បាន​និយាយ​ពី​ស្មាតហ្វូន Nokia 9 PureView ​ ដែលមាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៥ គ្រាប់ដែល​មិនគួរអោយជឿ ពេល​នេះក៏បានលេចនូវ​រូបភាព​ថ្មី​មួយ​ទៀត ដែលត្រូវ​បាន​បង្ហាញ​ច្បាស់​ថា ក្រុមហ៊ុន HMD Global ដែលត្រូវបាន​រចនានូវ​ស្មាតហ្វូនដែលមានកាមេរ៉ា ៥ គ្រាប់​ដែលប្រិយមិត្តពិតជាភ្ញាក់ផ្អើលមែនទេ។​ ប៉ុន្តែអ្វីដែលបានគិត​ទុកពីអ្នក​រចនា​​ឡើងនោះត្រូវ​បាន​បង្ហាញជា​ផ្លូវការខ្លះៗ ហើយអំពីស្មាតហ្វូនមួយនេះនិង​ត្រូវបានបង្ហាញនូវភាពទាន់សម័យល្អឥតខ្ចោះដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

អ្វីដែលប្រិយមិត្តទន្ទឹងរងចាំនោះពិតជាមិនធ្វើអោយខកបំណងឡើយនូវការគាំទ្រក៏ដូចជាចង់អោយស្មាតហ្វូន Nokia 9 PureView បង្ហាញ​បានជារូបរាងពិតប្រាកដហើយបានដាក់លក់ជាផ្លូវការនៅលើទីផ្សារសកលនាពេលឆាប់ៗ ខាងមុខនេះ។ កាលពីមុនប្រិយមិត្តគិតថាមានតែក្រុមហ៊ុន Samsung មួយទេដែលមានប្រជាប្រិយភាពនៅលើទីផ្សារសកល បន្តែ​ឥលូវនេះ​ស្មាតហ្វូន Nokia 9 PureView បានចេញនូវភាពទាន់សម័យស្រស់ស្អាតដែលអ្នកគាំ​ទ្រស្ទើរតែមិនគួរអោយ​ជឿថា​និង​មាន​ស្មាតហ្វូនដែលមាន​កាមេរ៉ារហូត​ទៅដល់ ៥ ដែលស្មាតហ្វូន Samsung មិនដែលធ្លាប់មានពីមុនមក។ នេះជា​ការឆក់យក​អារម្មណ៏ពីទស្សនិជនដែលចង់ដឹងពីការអភិវឌ្យនិងការរចនាម៉ូតដ៏ថ្មីស្រឡាំងនេះផងដែរ។

ប្រហែលជានៅដើមឆ្នាំ ២០១៩ ខាងមុខនេះស្មាតហ្វូន Nokia 9 PureView និងមានព័ត៏មានលិច​ឡើងបន្ថែមទៀត​ហើយ​ពី​ទំរង់​បែបបទលក្ខណះពិសេសនិងអាចដាក់តាំងជា Sponsor នៅក្នុងកម្មវិធីណាមួយជាក់ជាមិនខាន។ ហើយ​ខ្ញុំសង្ឃឹម​ថា​ប្រិយមិត្តដែល​​​​និយម​គាំទ្រនិងតាម​ដាននូវស្មាតហ្វូនដ៏អស្ចារ្យមួយនេះអាច​និងបញ្ជាក់ពេល​វាលាមួយ​យ៉ាងសមស្រប​ដែលមិនធ្វើអោយអ្នកគាំទ្រខកចិត្តឡើយ។

ចុងក្រោយនេះចង់បង្ហាញប្រាប់ប្រិយមិត្តនូវស្មាតហ្វូន Nokia 9 PureView ដែលមានកាម៉េរ៉ា ៥គ្រាប់នៅធ្នែកខាងក្រោយនេះ ហើយ នេះសង្ឃឹមថាបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មេត្តាជួយគាំទ្រនិងលើកស្ទួយនូវស្មាតហ្វូនចេញថ្មី Nokia 9 PureView​ អោយបានច្រើនជាក់ជាមិនខាន។

ប្រភពពី: Phone Arena .com

កែសម្រួលដោយ: ផានិត