ទូរស័ព្ទ Nokia 106 (2018) ដែលហៅកាត់ថា អិនចុចពិលសេរីថ្មី បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ តម្លៃត្រឹមតែ 18 ដុល្លាប៉ុណ្ណោះ
សីហា
-

ប្រិយមិត្តបានដឹងរួចមកហើយថា ក្រុមហ៊ុន Nokia ពិតជាមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជា ហើយនរណាៗ ក៏តែងតែលើកសរសើរមិនដាច់ពីមាត់ ពីក្រុមហ៊ុន Nokia ។ នៅថ្ងៃនេះ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ Nokia បានបញ្ចេញនូវ ទូរស័ព្ទដៃ សាមញ្ញមួយ ដែលមានការពេញនិយមពីអ្នកប្រើប្រាស់ជាច្រើន គឺទូរស័ព្ទដៃ Nokia 106 (2018) ដែលហៅកាត់ថាអិនចុចពិលសេរីថ្មី ពេលនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ។

ប្រិយមិត្តប្រហែលជាមានការភ្ញាក់ផ្អើលជាមួយនឹងតំលៃ ទូរស័ព្ទដៃ Nokia 106 (2018) នេះ ត្រឹមតែ ១៨ ដុល្លារ ជាមួយនឹងការរចនាសារជាថ្មី។ ក្នុងនោះដែរ ថ្វីត្បិតវាមានលក្ខណៈសាមញ្ញមិនសូវទាន់សម័យដូចស្មាតហ្វូនដ៏ទៃទៀតពិតមែន តែវាមានគុណប្រយោជន៍ដូចជា ធុន និងការធ្លាក់ពីទី ខ្ពស់មានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន សំរាប់ការនិយាយមានសំឡេងច្បាស់ល្អ មានវិទ្យុ និងហ្គេមពស់សំរាប់លេងកម្សាន្តថែមទៀតផង។ ទូរស័ព្ទ Nokia 106 (2018) នេះមានអេក្រង់បង្ហាញរូបភាព ទំហំ 1.8 អ៊ីញ មានកម្រិត 160x120 ភិចសែល ។ ទូរស័ព្ទនេះ អាចដាក់លេខ បានដល់ 2000 លេខឯណោះ ផ្ទុកសារបានរហូតដល់ 500 សារ។ បើចំពោះការនិយាយវិញទូរស័ព្ទជាប់បានដល់ 15.7 ម៉ោង តែបើមិនសូវជាប្រើទេ គ្រាន់តែទុកវា Standby ចោល ថ្មកាន់ដល់ 21.9 ថ្ងៃឯណោះ។

ទូរស័ព្ទ Nokia 106 (2018) នេះមានអេក្រង់បង្ហាញរូបភាព ទំហំ 1.8 អ៊ីញ មានកម្រិត 160x120 ភិចសែល ។ ទូរស័ព្ទនេះ មានអង្គចងចាំអាចកត់ត្រាឈ្មោះរហូតដល់ទៅ 2,000 លេខឯណោះ,ផ្ទុកសារបានរហូតដល់ 500 សារ។ បើចំពោះការនិយាយ អាចសន្ទនាជាប់រហូតបាន 15.7 ម៉ោង តែបើមិនសូវជាប្រើទេ គ្រាន់តែទុកវា Standby ចោល ថ្មកាន់ដល់ 21.9 ថ្ងៃឯណោះ។

ចំពោះវិទ្យុ ដែលអាចបើកស្តាប់បាន 36 ម៉ោង នៅពេលសាកពេញម្តងៗ។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Series 30+ មានស៊ីភីយូ MTK 6261D, អង្គផ្ទុកទិន្នន័យ 4MB, រ៉េមទំហំ 4MB ជាមួយដំណើរការបានដោយរលូន។ ទំងន់វាត្រឹមតែ 70 ក្រាម និងថាមពលថ្ម 800mAh សាកបញ្ចូលថ្មតាមរន្ធ Micro USB ហើយកាន់តែពិសេសនោះ វាមានរន្ធដោតកាស 3.5mm ផងដែរ។ វាមានជម្រើស 2 ពណ៌ គឺពណ៌ខ្មៅ និងពណ៌ខៀវដិត។

សរុបសេចក្តីមក ទោះបីជាមានក្រុមហ៊ុនល្បីៗ ដែលបានផលិតនូវស្មាតហ្វូនដែលពេញនិយមសំរាប់តំរូវការអតិថជនក្នុងទីផ្សាសកលក៏ដោយ យ៉ាងណាមិញ ប្រិយមិត្តនៅតែមិនភ្លេចនូវទូរស័ព្ទដៃ ប្រភេទ អិនចុចពិល នោះទេ។ ហើយយើងសង្ឃឹមថា បងប្អូនប្រិយមិត្តក្នុងបណ្តាញសង្គមទាំងអស់មេត្តាគាំទ្របន្តទៀត និងប្រើប្រាស់នូវ ស៊េរីថ្មីមួយម៉ូឌែលនេះ លោកអ្នកអាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់នៅទូទាំងប្រទេស។