ស្ត្រីម្នាក់ ត្រូវផាកពិន័យ ជាទឹកប្រាក់ចំនួន 4,500 ដុល្លារសិង្ហបុរី ពីបទបោះបង់ចោលសត្វឆ្មាចោល
-

សិង្ហបុរី: កាល​ពីថ្ងៃពុធ ទី ៥ ធ្នូម្សិលមិញ ស្ត្រីម្នាក់អាយុ ២៧ ឆ្នាំ ត្រូវបានពិន័យទឹកប្រាក់សរុបចំនួន 4,500 ដុល្លារសិង្ហបុរី សម្រាប់​ការខក​ខាន​ថែរក្សា​សត្វឆ្មា​និងបោះបង់វាចោល។ នាង Siti Afza Nooriani បានបោះបង់ចោលសត្វឆ្មារបស់នាង នៅឯទីលានបិទផ្លូវនៃប្លុក 815C Choa Chu Kang Avenue 7 នៅក្នុងខែឧសភា។ អាជ្ញាធរបាននិយាយ​ថា​ការស៊ើប​អង្កេតបាន​បង្ហាញថានាងបានបោះបង់ចោលសត្វនេះ​ដោយសារតែវាធ្វើ​ឱ្យ​ផ្ទះ​របស់​នាងកខ្វក់ដោយទឹកនោមនិងលាមករបស់សត្វឆ្មានេះ។ នេះបើតាមអាជ្ញាធរចំណីអាហារនិងពេទ្យសត្វសិង្ហបុរី (AVA) ។

ពេទ្យសត្វ AVA បាននិយាយថា នាងSiti ក៏មិនបានផ្តល់ការថែទាំ​សត្វឆ្មាដែលត្រូវបាន​ទទួលរង​ពីជំងឺ​មហារីកស្បែក​ធ្ងន់ធ្ងរនេះទេ។ នាងបានដាក់ឆ្មានៅក្នុងប្រអប់ក្រដាសកាតុងក្បាច់មុនពេលបោះបង់ចោលវា។ឆ្មានេះត្រូវបានគេជួយសង្គ្រោះហើយ​ត្រូវបានគេមើលការថែទាំនិងបានផ្តល់ថ្នាំសង្កូវដល់វា។ ម្ចាស់សត្វចិញ្ចឹមគឺជាការប្តេជ្ញាចិត្តពេញមួយជីវិតថែរក្សាវាផ្តល់ចំណីនិងជួយព្យាបាលនៅពេលវាឈឺ។

អ្នកដែលត្រូវបានរកឃើញថាមានកំហុសពីការបោះបង់ចោល​សត្វចិញ្ចឹមរបស់ខ្លួនឬការខកខានក្នុងការបំពេញកាតព្វកិច្ចថែទាំ​របស់ពួកគេប្រឈមនឹងការផាកពិន័យជាអតិបរមាចំនួន 10.000 ដុល្លារសិង្ហបុរីនិងទោសជាប់គុករហូតដល់ 12 ខែសម្រាប់​ការផ្តន្ទាទោសលើកដំបូងរបស់ពួកគេ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: CNA