ភ្នំពេញ៖ ឱកាសមាស ឱកាសប្រាក់ឆ្នាំថ្មី ២០១៩ មកដល់ហើយ! សម្រាប់ការជាវស្មាតហ្វូនស៊េរីថ្មីណាមួយរបស់ក្រុមហ៊ុន OPPO តាមហាងទូរស័ព្ទលក់ផលិតផល OPPO ទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ នេះ លោកអ្នកនឹងមានឱកាសក្នុងការផ្សងសំណាងតាមរយៈលេខ IMEI របស់ស្មាតហ្វូននេះដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជានាឡិកាដៃម៉ាកល្បី LONGINES សរុបចំនួន ៤ រង្វាន់, នាឡិកាម៉ាក CK សរុបចំនួន ៤០ រង្វាន់ និងកាបូប Lacoste សរុបចំនួន ៨០ រង្វាន់។
ការចាប់ឆ្នោតផ្សងសំណាងមាន ៤ លើកដែលនឹងមានការផុសឈ្មោះអ្នកឈ្នះរង្វាន់លើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO។
កម្មវិធីចាប់រង្វាន់នឹងប្រព្រឹត្តិដូចខាងក្រោម៖
ការចាប់ឆ្នោតលើកទី ១៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨
ការចាប់ឆ្នោតលើកទី ២៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨
ការចាប់ឆ្នោតលើកទី ៣៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩
ការចាប់ឆ្នោតលើកទី ៤៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩
គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ផ្តល់សំណាងជូនអតិថិជនចំនួន ២ លើករួចមកហើយកាលពីខែធ្នូ ឆ្នាំ ២០១៨។ សម្រាប់ការចាប់ឆ្នោត ១ លើកៗគឺមានការផ្តល់រង្វាន់សរុបចំនួន ៣១ រង្វាន់ (នាឡិកាដៃម៉ាកល្បី LONGINES ចំនួន ១ រង្វាន់, នាឡិកាម៉ាក CK ចំនួន ១០ រង្វាន់ និងកាបូប Lacoste ចំនួន ២០ រង្វាន់)។ សម្រាប់អតិថិជនពីមុនដែលទិញស្មាតហ្វូនស៊េរីថ្មីណាមួយពីក្រុមហ៊ុន OPPO នៅចន្លោះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ដែលមិនទាន់មានសំណាងត្រូវរង្វាន់ សូមកុំអស់សង្ឃឹមអី! លោកអ្នកនៅតែមានឱកាសដើម្បីឈ្នះរង្វាន់ ២ លើកទៀតផងដែរ។
តោះ នៅចាំអីទៀត? សូមប្រញាប់រួសរាន់ឡើង មកទិញស្មាតហ្វូន OPPO ស៊េរីថ្មីណាមួយក៏បានចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ តែប៉ុណ្ណោះដើម្បីមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះក្រុមហ៊ុន OPPO។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO គឺមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា និងប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងទីផ្សារអន្តរជាតិ និងប្រទេសកម្ពុជាដោយសារតែស្មាតហ្វូនទាំងនេះមានរូបរាងកាលីបទាន់សម័យ បច្ចេកវិទ្យាទំនើប និងភ្ជាប់ជាមួយកំពូលកាមេរ៉ាថតរូប Selfies ស្អាតទាក់ទាញបំផុត៕ ម៉ាកដែលទទួលបានការគាំទ្រខ្លាំង នៅក្នុងទីផ្សារកម្ពុជា គឺ OPPO F9, OPPO R17 Pro , OPPO A7 ៕
អត្ថបទក្រុមហ៊ុន