គ្រាន់តែឃើញភ្លាមស្ទើរក្អួតមិនចេញ! គ្រួសារមួយបានទិញកាឡាននៅសារិន ប្រទេសថៃដល់ពេលហែកហូបទើបគួរឲ្យ...
-

ថៃ៖ បើតាមការនិយាយរៀបរាប់ពីគ្រួសារមួយដែលបានទិញកាឡាននៅសារិន ក្នុងប្រទេសថៃយកមកហូបបានឲ្យដឹងថានេះពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលមែនទែន និងខ្ពើមរអើមណាស់នៅពេលដែលឃើញហេតុការនេះបានកើតឡើងក្នុងកាឡានបាយដំណើបដាក់សណ្តែក។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកនេះថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០១៩ នៅខេត្តសារិន ទឹកដីប្រទេសថៃ។ បើតាមសេចក្តីរៀបរាប់របស់គ្រួសារដែលបានទិញកាឡានបាយដំណើបមកហូបបានឲ្យដឹងទៀតថា ក្រោយពីបានទិញមកដល់ផ្ទះហើយ ស្រាប់តែនាំគ្នាបកកាឡានបាយដំណើបនេះហូបស្រាប់តែមានរឿងមួយគួរឲ្យភ្ញាក់ផ្អើល និងខ្ពើមរអើមណាស់។ 

បន្ទាប់ពីមានហេតុការណ៍កាឡានបាយដំណើបនេះបានបង្កបនូវសត្វល្មួន មើលទៅបងប្អូនប្រជាពលរដ្ឋ ខ្មែរហៅថា ថ្លែនៗ នោះអី។ ពេលនេះវាបាននៅក្នុងកាឡានបាយដំណើប េរៀបបម្រុងនិងទទួលទានឆ្ងុយឆ្ងាញ់ហើយ បែរជាមានរឿងគួរឲ្យខ្ពើមរអើមណាស់ ។ ពេលឃើញហេតុការនេះហើយគ្រួសារនេះបានថតរូប ដើម្បីចែករំលែកដល់បងប្អូនដែលចូលចិត្តញុំកាឡានបាយដំណើបដាក់សណ្តែកនេះឲ្យមានការប្រុងប្រយ័ត្ន នៅពេលទិញមកហូបនៅពេលក្រោយទៀត។ នេះជាសារចែករំលែកមួយដែលគួរឲ្យមានការរញើតនិងខ្ពើមហើយគ្រប់គ្នាខ្លាចមិនចង់និងទិញញុំទៀតនោះទេ៕

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook