ពិតជាអស់សំណើចណាស់! នារីវ័យក្មេងត្រូវក្រុមចោរឆក់កាបូបរួមទាំងលុយ និងទូរស័ព្ទសរុបទឹកប្រាក់១០០.០០០ បាត តែនាងមិនស្តាយ អ្វីដែលនាងសោកស្តាយនោះគឺ... (មានវីដេអូ)
-

ប្រទេសថៃ៖ នៅថ្ងៃទី២៤  ខែមករាឆ្នាំ២០១៩ ម្សិលមិញ ឆានែល 3ប៉ុស្ត៍ បានរាយការណ៍ថានៅម៉ោង០២ ទៀបភ្លឺ នៅស្ថានីយ៍ប៉ាតាយ៉ាខេត្តចុនបុរី ប្រទេសថៃ បានឲ្យដឹងថានារីវ័យ២៩ ឆ្នាំម្នាក់ត្រូវបានក្រុមមចោរប្រដាប់ដោយអាវុធ និងជិះម៉ូតូធំមានគ្នា២នាក់​បានធ្វើការឆក់យកកាបូបដែលមានលុយ ៣០០.០០ បាតជាសាច់ប្រាក់ រួមទាំង iPhone x ទូរស័ព្ទដៃថ្លៃ ៤០.០០០ បាតនិងឯកសារសំខាន់ៗទ្រព្យសម្បត្តិសរុបជិត ១០០.០០០ បាតដោយចោរប្លន់ដែលជិះលើផ្លូវ Sukhumvit ឆ្ពោះទៅ Chonburi។ 

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាមៗស្រ្តីរូបស្អាតនេះបានស្រែកឆោរឡោរ និងទ្រហោយំធ្វើឲ្យផ្អើលដល់សមត្ថកិច្ច។ ទោះជាយ៉ាងណាក៍ដោយកញ្ញាណីប៉ាផានបានយំរៀបរាប់ប្រាប់ថាលុយទាំងអស់នាងមិនស្តាយនោះទេ អ្វីដែលសំខាន់នោះគឺទូរស័ព្ទនាងមានលេខសំខាន់ៗណាស់ មួយវិញទៀតគឺនាងមិនបានតបសារ Messenger ទៅកាន់សង្សាររបស់នាងទេ ព្រោះខ្លាចគាត់ខឹង នេះហើយទើបធ្វើឲ្យនាងបានស្រែកយំដាក់ប៉ូលីសឲ្យជួយអន្តរាគមន ក្រែងអាចយកបានទូរស័ព្ទនាងបានវិញ៕

 

សូមទស្សនាវីដេអូខាងក្រោម៖ 

អត្តបទប​កប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook