សត្វឆ្មា២៥០ក្បាល​នៅមាត់សមុទ្រ កំពុងតែទាក់ទាញការស្រលាញ់ពីភ្ញៀវទេសចរណ៍បរទេសយ៉ាងច្រើនកុះករមកទស្សនា
ផានិត
- 1313

បរទេស៖ សារបង្ហោះក្នុងបណ្តាញសង្គមដោយអ្នកទេសចរណ៍បរទេសដែលមកលេងនៅឆ្នេរសមុទ្រប្រទេសម៉ាឡេស៊ីបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសត្វឆ្មា២៥០ក្បាលនៅមាត់សមុទ្រ មើលទៅពិតជាគួរឲ្យស្រលាញ់និងទាក់ទាញមែនពីសត្វឆ្មាទាំងអស់នេះ។ បើតាមការរៀបរាប់ពីអ្នកបកប្រែនៅតំបន់នេះបាននិយាយថា សត្វឆ្មាទាំងអស់នេះបានទាក់ទាញនិងបង្កើតឲ្យភ្ញៀវទេសចរណ៍បរទេសមកកំសាន្តនៅតំបន់នេះកាន់តែច្រើនថែមទៀត។

អ្នកបកប្រែរូបនេះបានបន្ថែមទៀតថា ភាគច្រើនភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់ទេសចរណ៍មាត់សមុទ្រនេះបានសរសើរពីខាងអ្នកអភិរក្សដែលបានថែរក្សាសត្វចិញ្ចឹមឲ្យបានគង់វង្សនិងមានភ្ញៀវបរទេសជាពាន់នាក់មកទស្សនានៅតំបន់នេះ។
ម្យ៉ាងវិញទៀតភ្ញៀវជនជាតិបរទេសពិតជាចូលចិត្តសត្វចិញ្ចឹមដូចជា ឆ្កែ និងឆ្មាជាដើម ៕


អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ World Of Buzz


Loading...