សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ...
ស៊ីហៀង
-

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នេះមាននៅលើផេកផ្លូវការបស់សម្តេចតេជោ ហ៊ុន​ សែន បានរៀបរាប់ថា "យើងហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ


យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី “សញ្ញាណនំបញ្ចុកជាតិ” របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។


ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា។


ភ្ជាប់ជាមួយគ្នានោះដែរ ផេករបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់បន្ថែមទៀតថា "សូមបងប្អូនជនរួមជាតិហូបនំបញ្ចុកអោយបានឆ្ងាញ់នៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍នេះ។


អរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានរៀបចំនំបញ្ចុកហូបរួមគ្នាដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ បងប្អូនហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត។


សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister