ហ្វេសបុកៈ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាកមហាជនរួចមក រឿងនារីម្នាក់ បានចូលរួមកម្មពិធីខួបកំណើតមិត្ត ដោយរូបនាង បានស្លៀកសំលៀកបំពាក់យ៉ាងសុិចសុី ធ្វើឲ្យបុរសៗជាច្រើនទ្រាំសឹងមិនបាននោះ។ ថ្មីៗនេះនារីរូបស្រស់ ដែលមានគណនីហ្វេសបុកឈ្មោះ Ley Ley Angel បានចេញមុខមកបកស្រាយហើយ ដោយរូបនាងបានសរសេរសារខ្លីថា៖

សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំពាក់នោះ វា Sexy មែនតែក៏មូលហេតុដែរថ្ងៃនោះ,ខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់បន្ទាប់ពីថត ភ្លាមៗនោះ,ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង,សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា,ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ,តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន?តែខ្ញុំពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា,តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន?ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា,ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ,បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ,ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណាមែនទេ កុំសុខៗមកថាឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ,ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវមិន ចេះស្លៀកពាក់បែបនិងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយ,នេះជារូបដែរខ្ញុំថតក្នុង STUDIO ....។

ក្នុងសាររិះគន់ជាច្រើន ទៅលើ Ley Ley Angel ម្ចាស់ផេក Indra Production ក៏បានបង្ហោះសារខ្លះៗ ផ្ញើជូនទៅបងប្អូនក្នុងបណ្ដាញសង្គមដែរថា៖ សួស្តីអ្នកទាំងអស់គ្នា ខ្ញុំ Leng ទទួលស្គាល់រាល់ការិះគន់ តែហាមជេដល់គ្រួសាគេនឹងគេ ចង់ប្រាប់ថា រូបនេះថតហើយគាត់ក៏បានទៅ Birthday គេនឹង live video, សុំខ្លាចហើយសម័យនេះ យកមុខណាស់ក្នុងសង្គម FB ថតរូបស្លៀក Bikini នៅអាងទឹកខូចវប្បធម៌,គេពាក់អាវ SEXY បន្តិច ដៀលត្មិះគេ, អ្ហើយអាខ្លះកញ្ញាខ្លះ cmt មហាសែនត្រឹមត្រូវ ,សុទ្ឋតែខូចវប្បធម៌ ក្រសួងជួយចាត់ វិធានការលើអ្នកស្លៀកពាក់ SEXY ,អាប្រុសខ្លះ cmt ត្រឹមត្រូវណាស់, ប៉ុន្តែបើផឹកស៊ីស្រវឹងចូល KTV ឬដើរលេងខេត្ត វារកតែស្រីទៅជាមួយទេ (ដើម្បី Fuck), ហើយកញ្ញាត្រឹមត្រូវខ្លះ ឃើញរូបប្រុសសាច់ដុំ មិនបានទេសុទ្ឋតែ Crush ប្តី មើលតែរូបទេចង់ហៀទឹកម៉ាត់ លើកជើងហើយ (ដើម្បី Fuck), កុំត្រឹមត្រូវក្នុងតែ Fb ពេក,ជ្រិញណាស់អ្នកយកមុខអើយ? ខ្ញុំធ្លាប់ថត Sexy មែន ប៉ុន្តែខ្ញុំមិនដែរភ្លេចវប្បធម៌ខ្មែរទេ, បើគ្នាស្អាតពាក់ទៅជេ, បើរាងកាយគ្នាអាក្រក់ពាក់ទៅជេគ្នា, សុំខ្លាចហើយអ្នកយកមុខកុំតែៗស្ករៗ មើលងាយនៅសំបកក្រៅគេពេក....៕







