ឪពុកម្តាយសម័យនេះ ចិត្តអីក៏អាក្រក់ម្ល៉េះ...ម្តាយឪពុកឈ្លោះគ្នា តែបែរមកដេញកូនៗចេញពីផ្ទះ ទាំងមេឃកំពុងភ្លៀង ព្រមទាំងដេញកាប់កូន និង...(មានវិដេអូ)
-

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុករបស់លោក Sola Khang ឬហៅថា លោក k01 បានបង្ហោះវីដេអូ ពីសកម្មភាពរបស់ក្មេង៣នាក់​ ត្រូវបានឪពុកម្តាយ ឈ្លោះប្រកែកគ្នាហើយ​ ដេញកូនចេញពីផ្ទះ ទាំងភ្លៀងសស្រាក់ ដោយគ្មានអាណិតកូនអីបន្តិចសោះ។


នៅក្នុងវិដេអូប៉ុន្មាននាទីរបស់លោក Sola Khang បានបង្ហាញពីសកម្មភាពរបស់ក្មួយទាំងបីនាក់ ស្ថិននៅក្នុងសភាពរងារ និងគ្មានអ្វីញុាំ មុនពេលបានជួបបងប្អូនយើងជួយ គឺក្មួយប្រាប់ថា គាត់មានបងប្អូន៥នាក់ ហើយឪពុកម្តាយគាត់ឈ្លោះគ្នា ហើយក៏បានដេញគាត់ចេញពីផ្ទះ ពួកគាត់ទាំងបីនាក់ដើរកាត់ភ្លៀង ហើយក៏គ្មានអ្វីញុាំដែរ។


បើយោងតាមសម្តីរបស់បងប្រុសម្នាក់​ ដែលគាត់បានខលវិដេអូ និយាយឆ្លើយឆ្លងជាមួយ លោក k01 បានប្រាប់ឲ្យដឹងថា ក្មេងទាំងបីនាក់នេះមិនដឹងជាគាត់មកពីណានោះទេ ស្រាប់តែឃើញគាត់ចូលមកក្នុងតារាងបាល់ ដើម្បីជ្រកភ្លៀង ។ ស្ថិននៅក្នុងស្ថានភាពរងារ និងមើលទៅពួកគាត់ដូចជាមិនទាន់បានញុាំអី ទើបបងប្អូននៅទៅនោះបានសួរនាំទៅពួកគាត់ ។ ស្រាប់តែពួកគាត់បានប្រាប់ថា ឪពុកម្តាយគាត់ ដេញគាត់ចេញពីផ្ទះ។


ខណៈពេលដែលកំពុងតែឲ្យអាហារពួកគាត់ញុាំនោះ បងប្រុសដែលបានជួយដល់ក្មួយទាំងបីនាក់នោះបានសួរទៅក្មួយថា ហេតុអីបានជាឪពុកម្តាយដេញចេញពីផ្ទះកូន ។ ក្មួយៗឆ្លើយថា ម៉ែខឹងដេញកាប់កូន។ ហើយបងប្រុសបានសួរទៀតថា កូនធ្វើអីបានជាម៉ែដេញកាប់កូន ។ កូនស្រីបានប្រាប់ថា គាត់កំពុងតែលាងចាន។ 


បើយោងតាមវិដេអូនោះ ក្មួយៗបានប្រាប់ថា គាត់មិនមែនជាបងប្អូនបង្កើតនោះ ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Sola Khang បានរៀបរាប់ថា "សូមប្រិយមិត្តជួយពិចារណាផងចុះ តើសំទេ? ដែលធ្វើដាក់កូនបែបនេះ K01ពិតជាអាណិតខ្លាំងណាស់ អរគុណបងប្រុស លីខេត្តព្រះវិហារ

អាសូរណាស់ក្មួយៗម្តាយឪពុកឈ្លោះគ្នា តែបែរមកដេញកូនៗចេញពីផ្ទះបែបនេះ សូមលោកអជ្ញាធម៍ជួយមើលក្មេងផង "។


មានវិដេអូ៖ 



ប្រភព៖  Sola Khang