នេះមុខពិត ! របស់យាយ កញ្ចាស់ ដែល វាយចៅ អាយុ ១៨ ខែដូចសត្វនៅ ខេត្តរតនគីរី ...(មានវីដេអូ)
-

នៅមុននេះបន្តិចមានវីដេអូមួយដែលបានបង្ហាញពីសកម្មភាពរបស់​ យាយម្នាក់ដែលមានវាយធ្វើបាប ចៅដូចជាសត្វធាតុ ហើយត្រូវបានបងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការរិះគន់ និងមានការប្រតិកម្មយ៉ាងខ្លាំងទៅលើវីដេអូមួយឃ្លីបនេះ យ៉ាងណាមិញមហាជាច្រើនកំពុងតែចង់ដឹងខ្លាំងណាស់ថា យាយម្នាក់នេះ មានមុខមាត់យ៉ាងណា ហេតុ អីក៏ឃោឃៅម្លេះ ចៅខ្លួនឯងសោះ វាយគ្នាស្ទើស្លាប់។


យ៉ាងណាមិញនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា​ (សុីម ចាន់សុី ) បានធ្វើកាលើកឡើងនៅលើបណ្តាញសង្គមថា " ចូលរួមអបអរសាទរផងចាប់យាយចាស់នេះបានហើយ បច្ចុប្បន្ន ជនសង្ស័យជា ជីដូន ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ បញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តរតនគីរី ចាត់ការតាម និតិវិធីច្បាប់ ។

រតនគីរី ៖ ក្មេងប្រុស អាយុ១៨ខែ ត្រូវបាន ជីដូន ប្រើអំពើហឹង្សា នៅចំណុចកាដ្ឋានទី៤ ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិទី៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ កាលពីវេលាម៉ោង ១៩:៣០នាទី ថ្ងែទី១០ ខែមិថុនា ឆ្នាំ២០១៩ ។" សូមទស្សនាវីដេអូខាងក្រោម៖