ក្រុងព្រះសីហនុៈ ស្ត្រីរងគ្រោះម្នាក់ មានឈ្មោះ ចាន់ សុភ័ក្ត្រ ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកគ្រូបង្រៀន នៅសាលាបឋមសិក្សាចំការកៅស៊ូ សង្កាត់០១ ក្រុងព្រះសីហនុ។ ដែលជិះម៉ូតូហើយត្រូវរថយន្តក្រឡុកសុីម៉ង់ត៍ បុកកាលពីម៉ោង១រសៀលថ្ងៃទី២០.០៦.២០១៩ បានទទួលមរណភាពហើយ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ តាមសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង គ្មានផ្លាកលេខ របស់ក្រុមហ៊ុន តាំង ម៉េងរ័ត្ន បើកបរចុះផ្លូវចំណោត ពីផ្លូវបំបែកសេតេ ទៅផ្លូវបំបែករ៉ា លុះមកដល់មកកន្លែងកើតហេតុ ក៏បុករះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ ១G-៧៦៧៣ បណ្តាលអោយស្ត្រី អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ក្រោយពេល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ជាមួយគ្នានេះ អ្នកបើកបររថយន្តបង្ក ក៍រងរបួសបាក់ជើងធ្ងន់ធ្ងរដែរ។

គួរបញ្ជាក់ដែរថា នេះជាគ្រូបង្រៀនទី២ហើយ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកសុីម៉ង់ត៍ និងម៉ូតូនៅក្រុងព្រះសីហនុ។ (សូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង) ៕
