សូមចូលរួមរំលែកទុក្ខផង...ពេលនេះ ប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពហើយ...
នៅមុននេះបន្តិច ប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណៈភាពហើយ ដោយសារតែជំងឺមហារីកសាច់ដុំ។ ធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង និងចូលរួមសោកស្តាយផងដែរ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកលោក អុឹម ជីវ៉ា បានរៀបរាប់ថា "RIP?? សង្ខាមិនទៀងទេតែសេចក្តីស្លាប់ទៀងជានិច្ច RIP ?? សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះមរណភាពប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ ដែលជាតារាសម្តែង ដែលទទួលមរណៈភាពដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ សូមវិញាណក្ខន្តប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។

យ៉ាងណាមិញ សូមឲ្យប្អូនប្រុស ទៅឲ្យបានសុខ ៕



ប្រភព៖ អុឹម ជីវ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។