សង្វែកណាស់! លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចូលរួមរំលែកទុក្ខ គ្រួសារសពអ្នកគ្រូ ចាន់ សុភក្រ បង្រៀននៅសាលាបឋមសិក្សា ចំការកៅស៊ូ ដែលបានទទួលមរណៈភាព នៅល្ងាចមិញ
-

ក្រុងព្រះសីហនុៈ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចូលរួមរំលែកទុក្ខ គ្រួសារសពអ្នកគ្រូចាន់ សុភក្រ អាយុ២៦ឆ្នាំ បង្រៀននៅសាលាបឋមសិក្សា ចំការកៅស៊ូ ដែលបានទទួលមរណៈភាព នៅរសៀលថ្ងៃទី២០ មិថុនាឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៏ ក្នុងពេលអ្នកគ្រូកំពុងជិះម៉ូតូចេញទៅបង្រៀនសិស្ស ត្រូវរថយន្តក្រឡុកបេតុងបុក។

សាកសពបានធ្វើបុណ្យនៅផ្ទះឪពុក ជាគ្រូបង្រៀននៅក្បែរសាលាបឋមសិក្សា ហ៊ុនសែនក្រុង ហើយសាកសពត្រូវបូជានៅវេលាម៉ោង១៥រសៀល ថ្ងៃទី២១ មិថុនា ២០១៩។

សូមបញ្ជាក់ថាៈ គ្រោះថ្នាក់ចរាចរណ៍នេះតាមសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង គ្មានផ្លាកលេខ របស់ក្រុមហ៊ុន តាំង ម៉េងរ័ត្ន បើកបរចុះផ្លូវចំណោតពីផ្លូវបំបែកសេតេ ទៅផ្លូវបំបែករ៉ា លុះមកដល់មកកន្លែងកើតហេតុ ក៏បុករះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ ១G-៧៦៧៣ បណ្តាលអោយស្ត្រី អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ក្រោយពេល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ជាមួយគ្នានេះ អ្នកបើកបររថយន្តបង្ក ក៍រងរបួសបាក់ជើងធ្ងន់ធ្ងរដែរ ៕

ប្រភពៈ Huy Bunleng