ខ្មែរ ជួយ ខ្មែរ ! រឿង សោភ័ណ្ឌ ផ្តល់ប្រាក់មួយចំនួន ទៅបុរសម្នាក់មានរបួសក្បាល ពរកូន អាយុ ៣ ខែ ដាច់បាយដាច់ទឹក ....
-

ដូចដែរប្រិយមត្តបានស្គាល់ហើយថា កំពូលកីឡាប្រដាលគុណខ្មែរ រឿង សោភ័ណ្ឌ លោកគឺជាកីឡាករល្បីម្នាក់ដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជាយើងខាង ក្បាច់ប្រដាល់គុណខ្មែរបុរាណ។ សូមបញ្ចាក់ផងដែរថា រឿង សោភ័ណ្ឌ គឺជាកីឡាករខ្លាំងប្រចាំស្រុកខ្មែរ ហើយធ្លាប់យកឈ្នះដៃគូរនៅលើ សង្វៀនជាច្រើនដងរួចមកហើយ មិនថា អ្នកប្រដាល់ខ្មែរ និងអ្នកប្រដាល អន្តរជាតិ។

យោងទៅលើគណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kun Khmer Martial Arts បានធ្វើការលើកឡើងនោលើបណ្តាញសង្គមថា " កាលពីរសៀលថ្ងៃមុិញ បុរសម្នាក់មានរបួសក្បាលយ៉ាងដំណំហើយពរកូនង៉ែតមួយអាយុ៣ខែ៥ថ្ងៃមិនមានប្រាក់ត្រលប់ទៅស្រុកកំណើតវិញ ចៃដន្យរឿង សោភណ្ឌ័ រត់សម្រកគីឡូប្រទះឃើញក៏ហៅមកក្លឹបរបស់គាត់ហើយក៏ឧបត្ថមប្រាក់សរុបបាន ៩០$ ក្នុងនោះមាន

១ រឿង សោភណ្ឌ័ ២០$ ,  ២ មាក់ធម៍ រឿង សោភណ្ឌ័ នៅបារាំង៥០$  , ៣ ប្រធានក្លឹបម្កុដរាជសី ១០$   ,៤ លោក Ly Vuth , ១០$ សរុប ទាំងអស់៩០$     #Kun_Khmer_Martial_Arts"