ក្តីសុខក្នុងជីវិត...លោកកែវ វាសនា ត្រូវបានភរិយាសរសើរមិនដាច់ពីមាត់ ថា ជាប្តីល្អដូចជាបង អូនចង់បានអីបាននឹង មានលុយចាយពេញៗដៃ...
ស៊ីហៀង
-

តារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ មហាជន និងប្រិយមិត្តអ្នកគាំទ្រ​ ដែលគោរពស្រលាញ់ ។ លោកកែវ​ វាសនា បានបង្ហាញពីភាពមានក្តីក្រោយពីលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងភរយាដ៏ស្រស់ស្អាត ហើយថែមទាំងមានចំណងដៃកូនប្រុស ស្រីដ៏គួរឲ្យស្រលាញ់ថែមទៀតផង។


តារាប្រុសរូបនេះ​ បានដើរតួធ្វើជាប្តីដ៏ល្អសម្រាប់ភរិយា និងកូនៗរបស់លោក។ រាល់ពេលទំនេរលោកក៏បាននាំក្រុមគ្រួសារដើរលេងកំសាន្ត ដើម្បីបង្កើនភាពផ្អែមល្ហែម និងភាពស្និទ្ធិស្នាល មួយគំរិតទៀត ជូនដល់ភរិយាជាទីស្រលាញ់ ក៏ដូចជា កូនទាំងពីររបស់លោក។


ទន្ទឹមនឹងនេះ ភរិយាដ៏ស្រស់ស្អាតរបស់លោកក៏បានបង្ហោះសារ បង្ហើបពីការពេញចិត្ត ពេញថ្លើមចំពោះស្វាមីម្នាក់យ៉ាងដូច្នេះថា "ប្តីថារាល់ថ្ងៃបងគិតថាអូនសំណាងណាស់ហើយមានប្តីស្មោះត្រង់ស្រលាញ់ប្រពន្ធកូនហើយរីឯកូនៗគួរអោយស្រលាញ់ប្រុសមួយស្រីមួយបានដូចចិត្តទៀត?‍?‍?‍?❤️ អ្វីដែលពិសេសសម្រាប់អូននោះអូនចង់ញាំអីញាំនឹងលុយក៍មានចាយពេញដៃអូនចង់ទិញអីទិញនឹងប្តីមិនដែលហាមឃាត់ទេហើយតាមចិត្តប្រពន្ធរហូត។ សម្តីប្តីខ្ញុំនិយាយមកកាន់ខ្ញុំសឹងរាល់ថ្ងៃ? ក្តីសុខក្នុងជីវិត☺️Keo Veasna Veasna Chy Chy Lim"។


ប្រភព៖ Lim Sokuntheary