ត្រឹមត្រូវណាស់ Idol...លោក ខេម ថា ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​អ្នក​ណា​ទេ​ ប៉ុន្តែ​ដឹង​តែម្យ៉ា​ង​ទេ​គឺ​គាត់​ជា​ខ្មែរ​ដូចខ្ញុំ ហើយ​អ្វី​ដែលខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ ខ្ញុំក៏ធ្លាប់...
ស៊ីហៀង
-

តារាចម្រៀងសំលេងស្អក លោកខេម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន ព្រោះតែទឹកដមសំលេងដ៏ក្រអួនក្រអៅ របស់លោក និងភាពរស់រាយរបស់លោក ធ្វើឲ្យមហាជននៅតែគោរពស្រលាញ់ លោកជានិច្ច។


ម្ចាស់បទ "លើលោកនេះអ្នកណាចង់ក្រ" ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "ជំរា​បសួ​របង​ប្អូន​ខ្មែរ​គ្រប់​រូប ?????ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​អ្នក​ណា​ទេ​ប៉ុន្តែ​ដឹង​តែម្យ៉ា​ង​ទេ​គឺ​គាត់​ជា​ខ្មែរ​ដូចខ្ញុំ ហើយ​អ្វី​ដែលខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​នូវ​រស់​ជាតិ​ជីវិត​នេះ​ដែរ ខ្ញុំ​មាន​បំណង​ចង់​ធ្វើដំ​បូល​ជូន​គាត់ មាន​បង​ប្អូន​ណា​ចង់​ចូល​រួម​និងខ្ញុំ​ទេ ?????"។


គួរបញ្ជាក់ផងដែរថា តាមរយះហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះសាថា "សូមជួយshare សូមគោរពអំពាវនា ទៅកាន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងបងប្អូនសប្បុរសជនទាំងអស់ សូមមេត្តាជួយធ្វើផ្ទះ ឬស្បៀងអាហារដល់គ្រួសារ អ្នកមីង ពៅ ដែលជាមនុស្សក្រលំបាកវេទនានេះផង ។ 


អ្នកមីង មានមុខរបដើរចាក់អង្រងលក់ ពីរនាក់កូនស្រី មួយថ្ងៃរកបានតែ5000-6000៛ក្នុងការផ្គត់ផ្គង់គ្រួសារ ពីមួយថ្ងៃទៅមួយថ្ងៃគ្រួសារគាត់មួយនេះកាន់តែលំបាកទៅៗ។ សូម្បីតែផ្ទះក៏ធ្លុះធ្លាយគ្រប់ទីកន្លែង ពេលភ្លៀងមកម្ដងៗគាត់តែតែងនាំកូនគាត់អង្គុយ រង់ចាំមេឃឈប់ភ្លៀងទើបមានកន្លែងគេង ដូចនេះអ្នកមីងសុំចិត្តបងប្អូនមេត្តាជួយគាត់ជាស្បៀងអាហារ និងជួយជួសជុលផ្ទះគាត់អោយរស់នៅសមរម្យផង ។អ្នកមីងរស់នៅ ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ សូមបងប្អូនជួយគ្រួសារគាត់ដោយក្ដីអាណិតផងចុះ។ ទំនាក់ទំនងមកក្រុមការងាឬផ្ដល់ជំនួយតាមរយះខ្ញុំបាទ phorn chetra ៖096,9988938-085 600076 សូមអរគុណ..!!!"។


ប្រភព៖ Khem ខេម