ឃើញទឹកភ្នែកម៉ែទេ...ម៉ែខំរកលុយឲ្យកូនទៅរៀនសូត្រ ហេតុអីបានជាកូនទៅធ្វើចោរឆក់ទៅវិញ...
ស៊ីហៀង
-

ភ្នំពេញ៖កម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហេីយធ្យាយាមជិះម៉ូតុគេចខ្លួន​ ហេតុការណ៍នេះកេីតឡេីងកាលពីរវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ ស្ថិតនៅផ្លូវបេតុង​ភូមិរលួស​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ។


ជនសង្ស័យទី១. ឈ្មោះ​មឿនសុវណ្ណ ផាក​ភុង​ អាយុ១៨ឆ្នាំមុខរបរសន្តិសុខយាមនៅណាការ​ ស្នាក់នៅ់ភូមិរការ​សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ។ ទី២. ឈ្មោះសាត​ ​សុខឌីណា​ អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលសំបូ​រ សង្កាត់ព្រៃវែង​ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះសារិន​ ស្រីលាភ​ អាយុ២០ឆ្នាំមុខបរបុក្គលិកក្រុមហ៊ុនស្នាក់នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។


តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ នាងបានជិះម៉ូតូម៉ាកCLiCKពណ៍ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​ 1R- 7281ចេញពីភូមិម័លសង្កាត់ដង្កោទៅភូមិស្រុកចែកសង្កាត់ជេីងឯកជិះតាមផ្លូវ២១៧ទិសទី​ជេីងទៅត្បួង​ ពេលដែលជិះមកពាក់កណ្ដាលផ្លូវស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមក ហេីយនាងក៏បានឈប់ម៉ូតូដក់ទូរស័ព្ទមកនិយាយ​តែមិនទាន់បាននិយាយផង​ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកCLiCKពណ៍ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​1FL-0463 ជិះមកពីក្រោយរួចក៏ធ្វេីសភាពឆក់ទូរស័ព្ទហេីយជិះម៉ូតូគេចខ្លួនតែពេលនោះនាងបានស្រែកថាចោៗហេីយបានជិះម៉ូតូេដ​ញតាម​ ភ្លាមៗនោះដែរកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលរដ្ឋានបានឃេីញ​ និងបានដេញចាប់បានទាំង២នាក់ម្ដង​ និងបានយកមកសួនាំនៅកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លេីយថាខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពិតប្រាកដមែន។ 


បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជួនទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញដេីម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕


ដោយ៖​ ភត្រ្តា