រំភើបចិត្តណាស់ ! ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា »
-

ក្រចេះ ៖ នាវេលាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » ប្រារព្ធឡើងនៅលើផ្ទៃដីជាង ១០ហិកតា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដក្រចេះ ដោយមានការចូលរួមអមដង្ហែរដោយបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បណ្តាអង្គទូតនានា ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ។