ខ្មែរជួយខ្មែរ...ក្លឹបបាល់ទាត់ មុនីរាជ សមាជិក សសយក ស្រុកមុខកំពូល និង លីតា សាឡន បាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្អូនប្រុសកំសត់ម្នាក់ ដែលត្រូវបាត់បង់ជើងម្ចាង ដោយសារតែជំងឺដ៏កាចសាហាវ...
-

ប្រិយមិត្តជាច្រើនប្រាដកជាបានស្គាល់ ក្លឹបបាល់ទាត់ មុនីរាជ ដែលកាលពីពេលថ្មីៗនេះ ក្លឹបបាល់ទាត់មុនីរាជ ទើបតែទទួលបានជ័យជំនះ និងទទួលបានពានរង្វាន់ ហើយក៏បានត្រៀមខ្លួនរួចជាស្រេច​ ដើម្បីទៅដណ្តើមពានរង្វាន់មិត្តភាព កម្ពុជា ថៃ នៅឯប្រទេសថៃ ដែលដឹកនាំដោយលោកប្រធានក្លឹបគ្រូ កុយ សារ៉ុន និង លោកគ្រូបង្វឹកដែលមានឈ្មោះបោះសំលេងគឺ លោកគ្រូ ខែម សូនី។



ក្រៅពីការប្រកួតដ៏ស្វិតស្វាញ ពោលពេញទៅដោយ ភាពក្លាហាន មុះមត់ ទាំងកំលាំងកាយ ចិត្តហើយនោះ ក្លឹបបាល់ទាត់ មុនីរាជ ក៏បានចូលរួម ចែករំលែកក្តីស្រលាញ់ តាមរយៈកម្មភាពមនុស្សធម៍នានា ក្នុងជួយដល់ជនទីទាល់ក្រ ចាស់ជរាទៀតផង។ ដើម្បីសម្រាលដល់ទុក្ខលំបាករបស់បងប្អូនខ្មែរយើងផងនោះ នៅថ្ងៃនេះ ក្លឹបបាល់ទាត់មុនីរាជ សមាជិក សសយក ស្រុកមុខកំពូល រួមជាមួយ លីតា សាឡន បាននាំយកថវិការ និងសំភារះ ប្រើប្រាស់ដូចជា អង្ករ 50kg , មី 2កេស,ទឹកផ្លែឈើ ១កេស , ទឹកសុទ្ធ ១កេស,ត្ត្ត្រីខ ២យួ , ប្រេងឆា ១ដបធំ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ ,នឹងថវិការ ចំនួន 200$ ជូនដល់ប្អូនប្រុស ខេង ប៊ុនលី រៀននៅថ្នាក់ទី៨ នៅអនុវិទ្យាល័យមជ្ឈិមសរារាម​​ ដែលប្អូនប្រុសត្រូវ កាត់ជេីងចេញត្រឹមភ្លៅមួយចំហៀងដោយសារដុំសាច់កាច។




លោកប្រធានក្លឹបបាល់ទាត់ កុយ សារ៉ុន បានប្រាប់ឲ្យដឹងថា "ថ្ងៃនេះក្លឹបបាល់ទាត់ មុនីរាជ សមាជិក សសយក ស្រុកមុខកំពូល រួមជាមួយ លីតា សាឡន និងនាំយកថវិការ នឹងសំភារះ ប្រើប្រាស៉ ប្រចាំថ្ងៃមួយចំនួន ដូចជា អង្ករ 50kg, មី 2កេស,ទឹកផ្លែឈើ ១កេស , ទឹកសុទ្ធ ១កេស,ត្ត្ត្រីខ ២យួ , ប្រេងឆា ១ដបធំ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ ,នឹងថវិការ ចំនួន 200$ ទៅសួរសុខទុកប្អូនប្រុស​ ខេង ប៊ុនលី រៀននៅថ្នាក់ទី៨ នៅអនុវិទ្យាល័យមជ្ឈិមសរារាម​ ប្អូនប្រុសបានកាត់ជេីងចេញត្រឹមភ្លៅមួយចំហៀងដោយសារដុំសាច់កាច ហេីយឪពុកម្តាយរបស់ប្អូនបានលែងលះគ្នា​​មិនបាននៅចិញ្ចឹមថែរក្សាប្អូន ទុកប្អូនអោយនៅជាមួយតែជីដូនតាំងតែពីតូចម្លេះរហូតដល់ពេលនេះ។ 



ប្អូនប្រុសបានបន្តឲ្យដឹងទៀតថា  ប្អូនត្រូវនៅព្យាបាលបន្តបាញ់កាំរស្មីតែដោយសារប្អូនខ្សោយ​​ លោកគ្រូពេទ្យបានអោយប្អូនមកផ្ទះសំរាកសិន​​​ និងព្យាយាមញាំបំប៉នបន្ថែម​​​​ ប៉ុន្តែប្អូនមានតែលោកយាយចាស់ គាត់ពុំសូវមានលុយកាក់ដូចនេះប្អូនខ្វះអាហារបំប៉នបន្ថែម និង ថវិការក្នុងការព្យាបាលបន្ត ❤️❤️❤️រួមគ្នាដើម្បីមនុស្សធម៌ជាផ្នត់គំនិត របស់ មុនីរាជ ❤️❤️❤️???????"។


ទាំងនេះគឺជាការចែករំលែក អំពើល្អ និងសេចក្តីស្រលាញ់ នៅក្នុងសង្គមខ្មែរ ដែលទឹកចិត្តដ៏ល្អវិសេសនេះ បានធ្វើឲ្យមហាជនមានការគាំទ្រជាខ្លាំង និងជូនពរឲ្យក្លឹបមុនីរាជ ជួបប្រទះតែសំណាងល្អ ទទួលបានជោគជ័យគ្រប់ភារៈកិច្ច សម្រេចតាមក្តីប្រាថ្នា ពិសេស សូមឲ្យមានសុខភាពល្អគ្រប់ៗគ្នា​ ដើម្បីជួយដល់សង្គមជាបន្តទៀត៕