កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ Phorn Chetra ដែលលោកតែងតែចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពមនុស្ស លោកក៏បានជួយដល់ជនទីទាល់ក្រ និងចាស់ជរានាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហោះវិដេអូ ពីសកម្មភាពរបស់ប្អូនស្រីពិការម្នាក់ ដែលឪពុកធ្វើការសំណង់មិនមានថវិការ ដើម្បីទិញរទេះរុញសម្រាប់ប្អូនស្រីនោះទេ ប្អូនស្រីចង់បានរទេះរុញមួយ គ្រាន់ងាយស្រួលក្នុងការធ្វើដំណើរ។ សព្វថ្ងៃប្អូនស្រីគាត់រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ប្អូនស្រីមានឈ្មោះថា ជុំ ស្រីណែត អាយុ៧ឆ្នាំ។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "សូមស៊ែរចែករំលែកផងបងៗ #សូមក្ដីអាណិតពីបងប្អូន សូមជួយជារទះរុញសំរាប់ក្មេងស្រីម្នាក់នេះផង កុមារី ជុំស្រីណែត អាយុ៧ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

៚គាត់ពិការតាំងពីកុមារភាពមកម្លេះ ម្ដាយឪពុកធ្វើសំណង់បានព្រឹកខ្វះល្ងាច ដូចនេះមិនមានលទ្ធិភាពក្នុងការទិញរទះរុញអោយកូននោះទេ គឺមានតែអំពាវនាទៅដល់បងប្អូនសប្បុរសជនមេត្តាជួយគាត់ នូវរទះរុញ នឹងស្បៀងអាហារដោយក្ដីអាណិតស្រលាញ់ពីបងៗផងចុះ។
៚ទំនាក់ទំនងផ្ដល់ពត៌មានឬទទួលជំនួយ:096 9988938 សូមអរគុណ..!!"។



មានវិដេអូ៖
ប្រភព៖ Phorn Chetra