ឯកឧត្តមល្អពេកហើយ...បងស្រីម្នាក់បង្ហោះសារថា គ្មានពលរដ្ឋណាម្នាក់ បន្ទោសឯកឧត្តនោះទេ មានតែអាណិត ព្រោះត្រូវមកទទួលថ្មបាក់ ដែលបាន...
ស៊ីហៀង
-

ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាប់គ្នា ធ្វើឲ្យក្រុងព្រះសីហនុ មានទឹកជន់លិច ផ្ទះសំបែងប្រជាពលរដ្ឋ ឡាន ម៉ូតូ គ្មានសល់ ធ្វើឲ្យបងប្អូនជាច្រើន លេងបណ្តាញស្គមហ្វេសប៊ុក មានការអាណិតចំពោះបងប្អូនខ្មែរដូចគ្នា ដែលរងគ្រោះ។


ដោយឡែក ឯកឧត្តម គួច ចំរើន ដែលទើបតែឡើងកាន់តំណែង មិនទាន់បានប៉ុន្មានផង បានទទួលការកោតសរសើរពីសំណាក់មហាជនជាខ្លាំង ព្រោះតែលោកបានធ្វើឲ្យមហាជនឃើញថា លោកគឺជាមន្រ្តីដ៏ល្អម្នាក់។​ ទន្ទឹមនឹងនេះ ក្រោយពីមានភ្លៀងធ្លាក់ ជាប់គ្នាជាច្រើនថ្ងៃមកនេះ បានធ្វើឲ្យក្រុងព្រះសីហនុ ជន់លិច ។ ដោយមើលឃើញពីភាពលំបាកវេទនា របស់បងប្អូនខ្លាំងពេក ហើយក្នុងនាមលោកជាមន្រ្តីបំរើរាស្រ្ត ឯកឧត្តម បានពុះពារ ទាំងភ្លៀងរលឹម ដើម្បីដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជូបនូវការលំបាក។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Savan Sam បានរៀបរាប់ថា "ឯកឧត្តមល្អពេកហើយ។ ពលរដ្ឋ គោរពស្រលាញ់នឹងគាំទ្រ ឯកឧត្តមណាស់! គ្មានពលរដ្ឋណា បន្ទោសឯកឧត្តមមួយម៉ាត់សោះ, មានតែអាណិត ព្រោះមកទទួលថ្មបាក់ នៃខេត្តទាំងមូល ដែលបានខូចខាតរួចមកហើយ ពីរឿងរ៉ាវគ្រប់យ៉ាងនេះ។ មានតែ បួងសួង ដល់ព្រះ អោយតាមឃុំគ្រង ថែរក្សា ឯកឧត្តមអោយមានសុខភាពល្អ ជាម្លប់ដល់កូនចៅ បានយូរអង្វែង!"


គួរបញ្ជាក់ផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ បានប្រាប់ឲ្យដឹងថា​ ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨​ ខែសីហា ដល់ម៉ោង៧ព្រឹកថ្ងៃទី៩ ខែសីហានេះ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុ​ ត្រូវ​បានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។


ក្នុងពេលភ្លៀងកំពុងធ្លាក់ ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងក្រុងការងារជំនាញ បានចុះទៅពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រលាយលូ និងកាយបើកគម្របលូ កាយសំរាមនៅមាត់លូ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន។


សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជនលិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ