ព្រះសីហនុ៖ ទឹកជំនន់កំពុងតែវាយលុកខ្លាំងមកលើខេត្តព្រះសីហនុទាំងមូលដូច្នេះហើយសូមជម្រាបជាដំណឹងទៅដល់បងប្អូនប្រពជាពលរដ្ឋដែលធ្វើដំណើរកាត់តាមមផ្លូវជាតិលេខ៤៥ មេត្តាជ្រាបថានៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុទឹកជំនន់ទឹកភ្លៀងបានទឹកហូរច្រោះបាក់ផ្លូវ អស់មួយចំហៀងបច្ចុប្បន្ននេះកងកម្លាំងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកកំពុងធ្វើការជួសជុល ។

សេចក្ដី ដូច បានគោរពជម្រាបជូនខាងលេី សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបនិងសូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសសុំផ្អាកធ្វេីចរាចរណ៍ជាបណ្តោះអាសន្នចំពោះ រថយន្តដឹកជញ្ជូនធុនធ្ងន់៕






