អាជ្ញាធរប្រកាសបិទការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៤ ម្តុំមុខតំបន់សេដ្ឋកិច្ចពិសេសជូ ជៀន ព្រោះតែជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវខ្លាំងពេក...
-

ខេត្តព្រះសីហនុ ៖ ជំនន់ទឹកភ្លៀងកំពុងតែវាយលុកយ៉ាងខ្លាំង ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅខេត្តព្រះសីហនុ ។ មានផ្លូវមួយចំនួនត្រូវបានផ្អាកឲ្យដំណើរការ ព្រោះតែទឹកភ្លៀងហូរកាត់ខ្លាំងពេក មិនអាចធ្វើដំណើរបាន ។ នៅរសៀលនេះ អាជ្ញាធរ បានបិទការធ្វើចរាចរណ៍ទាំងស្រុង ចំណុចម្តុំមុខតំបន់សេដ្ឋកិច្ចពិសេសជូ ជៀន។


បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា "មន្រ្តីសាលាខេត្តព្រះសីហនុ ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧៤-១៧៥ ក្នុងឃុំជើងគោម្តុំមុខតំបន់សេដ្ឋកិច្ចពិសេសជូ ជៀន កំពុងរងការជន់លិចពីជំនន់ទឹកភ្លៀងដែលហូរកាត់ពី លើផ្លូវជាតិ បណ្តោយប្រមាណពី៣០០ទៅ៥០០ម៉ែត្រ និងមានកម្ពស់ជិតកន្លះម៉ែត្រ ដោយសារទឹកភ្លៀងហូរធ្លាក់ខ្លាំង ពីលើភ្នំខាងក្រោយនោះ។មន្ត្រីស្រុកព្រៃនប់ថ្លែងដែរថា គិតត្រឹមរសៀលថ្ងៃទី៩សីហា២០១៩នេះ អាជ្ញាធរបានបិទការធ្វើចរាចរណ៍ទាំងស្រុងហើយត្រង់ចំណុចទឹកហូរកាត់ផ្លូវនេះ"។ លោកបានបន្តទៀតថា "អាជ្ញាធរបានប្រកាសបិទការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៤ហើយនៅរសៀលថ្ងៃ៩ សីហា ២០១៩នេះ ត្រង់គីឡូម៉ែត្រ១៧៤.១៧៥មុខតំបន់សេដ្ឋកិច្ចពិសេសជូ ជៀនក្នុងឃុំជើងគោស្រុកព្រៃនប់ ក្រោយមានទឹកហូរកាត់ពីលើផ្លូវជាតិដោយសារជំនន់ទឹកភ្លៀង !!!"។

ប្រភព៖ Huy Bunleng