បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម វិល្លាម បានធ្វើការឡើងជុំករណីគ្រោះថ្នាក់ទឹកជំនន់ថា ៖ តេីការជន់លិចនេះជាកំហុសធម្មជាតិ ឬកំហុសមនុស្ស ?
ប្រសិនចង់ឆ្លេីយគេចវេសថាជាកំហុសធម្មជាតិ យេីងគួរឆ្ងល់ថា កំពង់សោមពីអតីតកាលធ្លាប់ភ្លៀងធំច្រេីនថ្ងៃជាប់គ្នាម្ដេចមិនមានការលិចលង់ ហេីយឥលូវនេះម្ដេចកោះកុងពុំមានការលិចលង់ ? ក្រុងព្រះសីហនុមានភូមិសាស្ត្រជាតំបន់សមុទ្រដែលមិនអាចធៀបនិងរតនៈគិរីបានទេ មិនគួរលិចលង់ទាល់តែសោះដោយសារក្រុងនោះជាប់សមុទ្រស្រាប់។

ផ្ទុយទៅវិញការលិចលង់នៅតែមានព្រោះមូលហេតុមកពីការលុបបឹងព្រែកទប់ ដែលជាអាងស្តុកទឹក រំដោះទឹកយ៉ាងធំ ក៏ដូចជាការរំលោភទន្ទ្រាន អាងចម្រោះទឹកកខ្វក់មួយកន្លែងផ្សេងទៀត ទេីបជាមូលដ្ឋាននាំអោយក្រុងព្រះសីហនុនាពេលនេះលិចលង់ដោយសារជំនន់ទឹកភ្លៀង។

ក្រុងព្រះសីហនុ ត្រឹមរជ្ជកាលលោក យន្ត មីន បានបន្សល់នៅភាពរញ៉េរញ៉ៃ ថ្មបាក់ជាច្រេីនរយផ្ទាំង អោយលោក គួច ចំរេីន ទូលយ៉ាងលំបាកបំផុត អាចនិយាយថាអ្នកចាស់ចង អ្នកថ្មីស្រាយ។

ករណីលិចលង់នេះជាភស្តុតាងជាក់ស្ដែងថ្មីមួយទៀតបន្ទាប់ពីរឿងរលំអាគារ ដែលបញ្ជាក់យ៉ាងច្បាស់ពីកម្សោយរបស់ រជ្ជកាលលោក យន្ត មីន ។

យ៉ាងណាមិញ ខ្ញុំចូលរួមកោតសរសេីរលេីកទឹកចិត្ត លោកអភិបាលថ្មី ដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ហេីយសូមបួងសួងអោយពលរដ្ឋក្រុងព្រះសីហនុទទួលបានតែសេចក្ដីសុខសុវត្តិភាព ចៀសផុតពីហនិភ័យនានា ។ សូមអរគុណ។








ប្រភព៖ William Guang