ដូចឲ្យហេតុចឹង! យុវជនម្នាក់ប្តូររូប Profile ខ្លួនឯងជាមួយផ្កាបុណ្យសព ស្រាប់តែ២៤ម៉ោងក្រោយ ជួបឧបទ្ទវហេតុស្លាប់ពិតមែន....
សីហា
-

ពិតជាកម្របានជួបណាស់ យុវជនម្នាក់បានប្តូររូប Profile ខ្លួនឯងជាមួយផ្កាបុណ្យសព ថាគាត់ស្លាប់ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ ស្រាប់តែរយៈពេល២៤ម៉ោងគត់ គាត់ក៏បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពិតមែន ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍នដ៍រន្ធត់ ម៉ូតូ 02គ្រឿង បុកគ្នាពេញទំហឹង បណ្តាលមានមនុស្សស្លាប់ 03នាក់ និងរងរបួស ព្រះសង្ឃ 02អង្គ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងតាមប្រភពខាងលើឲ្យដឹងថា  ករណី​នេះ​ម៉ូតូ​ទី​១ ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE:7784 បើកបរ​ដោយ​ឈ្មោះ នី យ៉ែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច(ស្លាប់) ក្នុង​នោះ​អ្នក​រួម​ដំណើរ​ដោយ​ព្រះ​សង្ឃ​២​អង្គ៖ ១.ភិក្ខុ ហ៊ន យុក ព្រះជន្ម​២២​វស្សា មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ តាកែវ(របួសធ្ងន់) ២.សាមណេ ម៉េង ចិន្ដា ព្រះជន្ម​១៥​ វស្សា ស្រុក​កំណើត​ នៅ​ខេត្ត​កំពង់ធំ(របួស​ធ្ងន់)។

មិនតែប៉ុណ្នោះ មិត្តភក្ភិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏មានការសោកស្តាយចំពោះហេតុការណ៍ដ៏អាក្រក់នេះ ដោយម្នាក់ៗនិយាយថា នេះជាមូលហេតុមួយដែលចាស់ៗហាមប្រាមយើងថាកុំឱ្យយកអាយុជីវិតខ្លួនឯង ឬ អ្នកដ៏ទៃមកលេងសើចពិតជាមើលមិនឃើញទេអ្នកអាចទៅចោលមនុស្សជុំវិញខ្លួនបានគ្រប់ពេលវេលាបើសិនជាអ្នកមិនប្រុងប្រយ័ត្ន.....សូមវិញ្ញាណក្ខ័នអ្នកទៅកាន់សុគតិភព♥️។

RlP សម្លាញ់ វាលឿនពេកហើយរហូតដល់គ្នាទទួលយកមិនបានគ្នាពិតជាសោកស្តាយខ្លាំងណាស់ដែរបាត់បង់ពួកឯងទៅព្រមគ្នាក្នុងពេលតែមួយដោយគ្នាមិនដែលនឹកស្មានថាវាលឿនយ៉ាងនេះទេ ...! ?? ឯងចាំបានទេសម្លាញ់យើងតែងតែដើរលេង3នាក់ទៅណាមកណាជាមួយគ្នាទៅញាុំអីជាមួយគ្នាពេលខ្លះយើងទាស់ពាក្យសម្តីគ្នា?? ក៏យើងមិនដែរបោះបង់គ្នាយើងតែងតែនូវក្បែរគ្នាគ្រប់ពេលវេលា??រួមសុខរួមទុក្ខ ប៉ុន្តែហេតុអីពេលនេះពួកឯងចាកចេញទៅទុកអោយយើងនូវឯកាម្នាក់ឯងបែបនេះតើឯងទាំងពីរមានដឹងទេសម្លាញ់ថាគ្នាស្រលាញ់ពួកឯងខ្លាំងណាស់ពួកឯងចាកចេញទៅផ្ទួនៗយ៉ាងនេះតើអោយយើងកាត់ចិត្តបែបណា?♥️ សូមអោយវិញ្ញាណខន្ធ័របស់ពួកឯងទាំងពីរទៅកាន់សុគតិភពហើយបើមានជាត់ក្រោយអោយយើងកើតជាប្អូននិងគ្នាណា ♥️???‍?‍?៕