ចូលរួមទាំងអស់គ្នាដេីម្បីកុមារកម្ពុជា !​​ កញ្ញា​ មាន សូនីតា ច្បាស់ណាស់ដែរស្ទើរគ្រប់គ្នានៃយើង ធ្លាប់មានប្រវត្តិជាមួយនឹងមន្ទីរពេទ្យគុន្ធបុប្ផា អាចកាលពីយើងនៅជាកុមារ ឬក៏កូនយើង ចៅយើង ពេលដែលមានជម្ងឺឈឺថ្កាត់....
Panha
-

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា​ មាន សូនីតា បងប្អូនច្បាស់ជាស្គាល់ហេីយគឺរាជនីក្រមា របស់កម្ពុជា​ ដោយនៅពេលថ្មីៗនេះ កញ្ញាបានបង្ហោះវីដេអូនឹងសរសេររៀបរាប់ថា : (ច្បាស់ណាស់ដែរស្ទើរគ្រប់គ្នានៃយើង ធ្លាប់មានប្រវត្តិជាមួយនឹងមន្ទីរពេទ្យគុន្ធបុប្ផា អាចកាលពីយើងនៅជាកុមារ ឬក៏កូនយើង ចៅយើង ពេលដែលមានជម្ងឺឈឺថ្កាត់។ 

មួយថ្ងៃៗមុន្ទីពេទ្យគុន្ធបុប្ផាទទួលពិនិត្យ និងព្យាបាលកុមារ ប្រមាណជា៤ពាន់នាក់ក្នុងមួយថ្ងៃ ដែលពេលនេះមុន្ទីរពេទ្យគុន្ធបុប្ផាត្រូវការអ្នកទាំងអស់គ្នា ចូលរួមជាចំណែកក្នុងបេសសកម្មមួយសម្រាប់កុមារកម្ពុជា តាមរយៈការបរិច្ចាគទៅកាន់ មូលនិធិគុន្ធបុប្ផាកម្ពុជា ត្រឹម ៥ពាន់រៀលម្នាក់ ក្នុងមួយខែ។)