សូមបងប្អូនជួបតែសុខសុវត្ថិភាព...អាជ្ញាធរប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន ក្រោយកំពស់ទឹកជំនន់លិចដល់ទៅជាងកន្លះម៉ែត្រហើយ នៅព្រឹកថ្ងៃទី១០នេះ...
ស្រុកព្រៃនប់៖ នៅព្រឹកថ្ងៃ១០សីហា២០១៩នេះ អជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី១ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ក្រោយមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ។

បច្ចុប្បន្នសមត្ថកិច្ចអជ្ញាធរខេត្តព្រះសីហនុ កម្លាំងកងទព័ កម្លាំងចម្រុះរដ្ឋបាលស្រុកព្រៃនប់និងសមត្ថកិច្ចពាក់ពន្ធ័កំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ក្នុងនោះមានសេចក្តីរាយការណ៍ថា ម៉ូតូមួយគ្រឿងត្រូវទឹកហូរគួចបាត់ពេលបើកបរឆ្លងផ្លូវកំពុងជនលិច ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់ទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយ ។

សូមបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះសុខសុវត្ថិភាព និងសូមឲ្យរួចផុតពីទុក្ខលំបាកទាំងអស់នេះ ផងចុះ៕











ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។