ទឹកមិនទាន់ស្រកទេបងប្អូន...ឧត្តមសេនីយ៍ទោជួន ណារិន្ទ ត្រៀមរថយន្តសឺរ៉ែចំនួន២គ្រឿង និងរថយន្តកងរាជអាវុធហត្ថស្រុក១គ្រឿង ដើម្បីជួយជនរងគ្រោះ...
-

ស្រុកព្រៃនប់ ៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគបាលស្រុកព្រៃនប់ថ្លែងថា នៅព្រឹកថ្ងៃទី១១សីហា២០១៩នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំបន្ថែមអោយកងនគរបាលស្រុកយករថយន្តសឺរ៉ែចំនួន២គ្រឿង សហការជាមួយរថយន្តកងរាជអាវុធហត្ថស្រុក១គ្រឿង ដឹកចម្លងពលរដ្ឋត្រង់កន្លែងទឹកលិចកាត់ផ្លូវជាតិលេខ៣ក្នុងឃុំវាលរេញ ដែលមិនទាន់ស្រកនៅឡើយ។ 


ក្រៅពីនេះ ក៍មានកម្លាំងកងទព័ជើងទឹក កម្លាំងកងទព័តំបន់សឹករងខេត្ត និងកម្លាំង អាជ្ញាធរខេត្ត ស្រុក ឃុំ ក៍បានចូលរួមប្រតិបត្តិការ ជួយសម្រួលគ្រប់កិច្ចការ តាមតំបន់ដែលកំពុងមានជំនន់ទឹលភ្លៀង ជាពិសេសនៅផ្លូវជាតិលេខ៣ ចំណុចស្ពានទី១ក្នុងឃុំវាលរេញ៕



ប្រភព៖ Huy Bunleng