បើយោងតាមគណនីហ្វេប៊ុកមួយដែលមានឈ្មោះថា "មូលនិធិសប្បុរសធម៌នៃ គយក" បានបង្ហោះពីជីវិត របស់បុរសចំណាស់ម្នាក់ ដែលជាជនពិការ ជើងទាំងពីរ និងដៃម្ខាង តែគាត់ខំប្រឹង ធ្វើការ ប្រសើរជាងលើកដៃសំពះសូមទានគេ។

ម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់ថា "ហ៊ឹមៗៗៗ បុរសចំណាស់ម្នាក់នេះ ពិការជើងទាំងសងខាងហើយ ស្វិតដៃមួយចំហៀងទៀត តែគាត់នៅតែលូនវារឡើងលើរទេះរុញរបស់គាត់ ដើម្បីមកស៊ីឈ្នួលធើ្វចង្រ្កានដីអោយគេ គ្រាន់បានកំរៃខ្លះគ្រាន់ចិញ្ចឹមនូវជីវិតទុរគត់មួយនេះ ។ ក្រោយពីបានឃើញហើយ ខ្ញុំពិតជាមានអារម្មណ៍សង្វែកណាស់ ។

មិនបានប្រាក់កំរៃឈ្នួលច្រើនទេបងប្អូន ត្រឹមតែ៤០០០៛-៥០០០៛ តែប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ហ៊ឹមៗៗៗ ខំធ្វើការទាំងរញីរញ៉ បានឃើញហើយ ខ្ញុំពិតជាសង្វែកគាត់ខ្លាំងណាស់ ។ លើសពីនេះ បុរសចំណាស់ម្នាក់នេះ បានពោលប្រាប់ខ្ញុំបន្ថែមថា គាត់គ្មានគ្រួសារ ឬ កូនចៅនឹងគេទេ គឺរស់បានទាំងលំបាកលំបិនម្នាក់ឯងសុទ្ធសាត ។ បានជួបហើយខ្ញុំត្រូវតែផ្តល់ការជួយដល់គាត់ជាបឋមសិន សង្ឃឹមថា នឹងមាន បងប្អូនដទៃទៀតចង់ជួយដល់គាត់ដែរ ។ សូមអរគុណច្រើន ។

បញ្ជាក់៖ គាត់កំពុងតែរស់នៅក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មានវិដេអូ៖
ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក