ចូលរួមត្រេកអរផង...មន្ទីរពេទ្យខេត្តកោះកុង ទទួលបានពានរង្វាន់ជ័យលាភីលេខ១ នៃមន្ទីរពេទ្យកំរិត២(CPA2) ទូទាំងប្រទេស...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មន្ទីរពេទ្យខេត្តកោះកុង  បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ថា៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មន្ទីរពេទ្យខេត្តកោះកុងមានកិត្តិយស និងមានមោទនភាពក្រៃលែង ដែលទទួលបានពានរង្វាន់ជ័យលាភីលេខ១ នៃមន្ទីរពេទ្យកំរិត២(CPA2) ទូទាំងប្រទេស។ លទ្ធផលដ៏ត្រចះត្រចង់នេះគឺជាកិត្តិយសដ៏ធំមួយរបស់មន្ទីរពេទ្យខេត្តកោះកុងផ្ទាល់ មន្ទីរសុខាភិបាល ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តកោះកុង និងសំរាប់ខេត្តកោះកុងទាំងមូល។ មុននឹងមន្ទីរពេទ្យឈានដល់ដំណាក់ កាលនៃការប្រកាសទទួលស្គាល់ជាជ័យលាភីឯកជាអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលនេះដែរ គឺថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទទាំងអស់បានខិិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដោយដៃម្ខាងបំរើប្រជាពលរដ្ឋ អ្នកជំងឺ ដៃម្ខាងចូលរួមរៀបចំ កែលំអរ ហេដ្ឋារចនាសម្ព័នការងារ អនាម័យ និងកាងារជាច្រើនទៀត...។ល។ដើម្បីអភិវឌ្ឍអង្គភាពនេះឲ្យកាន់តែល្អប្រសើរ និងត្រូវឆ្លងកាត់ការចូលរួមវាយតំលៃយ៉ាងសុក្រិត យុត្តិធម៌ ពីអន្តរក្រសួង ជាច្រើនដំំណាក់កាល ។


មន្ទីរពេទ្យខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវអភិបាលខេត្ត​ព្រមទាំង ថ្នាក់ដឹកនាំខេត្តទាំងអស់​ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត​ និងគណ:កម្មការវាយតំលៃអង្គភាពផ្តល់សេវាសាធារណ:គំរូថ្នាក់ខេត្ត ថ្នាក់ជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសំរេចលទ្ធផលយ៉ាងសុក្រិត្យ និងយុត្តិធម៌ ដល់មន្ទីរពេទ្យខេត្តកោះកុង រហូតដល់មានឱកាសទទួលបានពានរង្វាន់ជ័យលាភី​ និងវិញ្ញាបនបត្រ ពីសម្តេចប្រមុខរាជរដ្ឋាភិបាល ❤️️ ។ សូមអរគុណ៕


ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុ