អាណិតអ្នកមីងណាស់...ម្តាយយំបោកខ្លួន ពេលត្រឡប់មកពីធ្វើការវិញ ឃើញកូនប្រុស...
-

ភ្នំពេញ ៖ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេកមួយបានធ្វើឲ្យសមត្ថកិច្ចចុះមកពិនិត្យកាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រោយពីយុវជនម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនចោលម្ដាយនិងបងប្អូននៅបន្ទប់ជួលលេខ១១ មួយកន្លែងក្បែររោងចក្រទឹកកក ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សពជនរងគ្រោះមានឈ្មោះ ចេន សុវណ្ណិត អាយុ១៨ឆ្នាំ មុខរបបកម្មករផលិតទឹកកក ស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកើតហេតុ ។មានស្រុកកំណើតនៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


បើតាមសម្ដីលោក សរ សុភ័ណ្ឌ នាយរងផ្នែកយុតិធម៌នគរបាលប៉ុស្ដិ៍ដង្កោ ដែលបានដឹងពីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពេលព្រឹក ជនរងគ្រោះនៅផ្ទះម្នាក់ឯង ដោយម្ដាយចេញទៅធ្វើការបាត់ ហើយជនរងគ្រោះក៏មានជម្ងឺសសៃប្រសាទផង មិនដឹងជាតូចចិត្តនិងអ្វី ក៏សម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួន ។ លុះក្រោយមកក៏មានអ្នកជិតខាងដែររស់នៅក្បែរបន្ទប់ជួលក្បែរគ្នា បានឃើញ ក៏ទាក់ទងទៅបងប្អូន និងម្ដាយជនរងគ្រោះ រួមទាំងកាត់ខ្សែរចងក ទំលាក់ជនរងគ្រោះចុះក្រោម តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។


ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានក៏ចុះមកទីតាំងខាងលើ និងទាក់ទងទៅខាងសមត្ថកិច្ចជំនាញខាងកោសល្យវិឆ័យ ឲ្យមកពិនិត្យ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតមែន ។ ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ៖ ភារ៉ា