សង្ហារ ហើយចិត្តល្អទៀត...ប្អូនប្រុស ធន ម៉េងហ៊ាង ថា អាណិតប្អូនប្រុសណាស់ ខំប្រឹងដើរវ៉ៃសារ៉ាស្បែកជើងផង រកលុយជួយគ្រួសារផង និងរកលុយរៀនផង មានតែរបស់តិចតួចជូនដល់ប្អូនប្រុស...
ស៊ីហៀង
- 565

មហាជនជាច្រើន​ ប្រាកដជាស្គាល់ ប្អូនប្រុស ធន ម៉េងហ៊ាង ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់សង្គម ជួយដល់ជនទីទាល់ក្រ ចាស់ជរា ក្មេងកំព្រា ជនពិការ ជាដើម។


កាលពីយប់ថ្ងៃម្សិលមិញនេះ ប្អូនប្រុស​ បានបង្ហោះសារនៅលើបណ្តាញសង្គមថា "មិនអាចក្លាយជាសេដ្ឋីដោយការរិះថាំក្នុងការចែករំលែក ហើយក៏មិនអាចធ្លាក់ខ្លួនដោយសារការចែករំលែកបន្តិចបន្តួចនឹងដែរ កុំរើសអើងគ្នាអីមនុស្សដូចគ្នាទេ គួរផ្តល់តម្លៃអោយបុគ្គលដែលប្រើសមត្ថភាពមកប្តូរជាថវិកាដើម្បីចញ្ចឹមជីវិត គួរផ្តល់ស្នាមញញឹម ការលើកទឹកចិត្ត និង ការចែករំលែកក្តីស្រលាញ់តាមសធាជ្រះថ្លា 😊។


គួរអោយអាណិតប្អូនប្រុសណាស់ ប្រកបរបរ វ៉ៃសារ៉ាស្បែកជើង មួយយប់រកបាន ៦០០០ ទៅ ៧០០០ រៀល ទុកទៅរៀនខ្លះជួយដល់គ្រួសារខ្លះ ថ្ងៃនេះបានជួបប្អូនប្រុសនៅទឹកដី សៀមរាប ក្នុងហាងស៊ុបមួយកន្លែង ទាំងទឹកមុខស្រងូកស្រងាត់ មកឈរពីក្រោយខ្នងខ្ញុំរួចសួរខ្ញុំថា ( បងប្រុស វ៉ៃសារ៉ាស្បែកជើងទេបង ? ) ក្រលេកឃើញគាត់ភ្លាមមានអារម្មណ៍ថាស្រណោះស្រណោកណាស់ ឃើញគាត់ឈរលេបទឹកមាត់ សម្លឹងចានបាយរបស់ខ្ញុំ គួរអោយអាណិតយ៉ាងខ្លោចចិត្ត ខ្ញុំក៏បានសំណេះសំណាលលេងជាមួយគាត់សួរអំពីជីវភាព រួចក៏បានរៀបចំម្ហូបអាហារខ្លះ រួមទាំងភេសជ្ជះ និង ថវិកា មួយចំនួន ជូនដល់គាត់ ម៉ៅការរកចំនូលរបស់គាត់ អោយគាត់បានលុយគ្រប់ឆាប់បានទៅផ្ទះយកម្ហូបអាហារទៅញាំជួបជុំជាមួយគ្រួសារ ។

គ្រួសារគាត់ដឹងប្រហែលជាសប្បាយចិត្តយ៉ាងណាទេ គ្រាន់តែគិតក៏រីករាយជំនួស សូមគោរពជូនបុណ្យបងប្អូនទាំងអស់គ្នាផង 🙏❤️"។


ប្រភព៖ ធន ម៉េងហ៊ាង

Loading...