សូមទេវតាតាមជួយគាត់ផង ! ពេលនេះបញ្ចូនលោក ហួត មុនីពិសាខ មកដល់ព្រំដែន ​ហេីយដេីម្បីបញ្ចូនទៅព្យាបាលបន្តនៅប្រទេសថៃ...
Panha
-

បងប្អូនច្បាស់ជាបានដឹងហើយថានៅកាលពីថ្ងៃមិញនេះមានករណី ករណីផ្ទុះធុងហ្កាស បង្ករជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នេះ ។

បើតាមអ្នកឃើញហេតុការណ៍នោះ បានឲ្យដឹងថា ឧប្បតិ្តហេតុនេះ បង្កដោយកម្មករផ្ទេរហ្គាសចេញពីរថយន្តចូលទៅក្នុងស៊ីទែនផ្ទុកហ្គាសរបស់ហាងខាងលើ បន្តិចក្រោយមកស្រាប់តែមានអគ្គីភ័យឆាបឆេះ និងបង្កជាសម្លេងផ្ទុះឡើង បណ្តាលឱ្យមនុស្សរងរបួស រីឯផ្ទះអ្នកជិតខាងមួយចំនួននៅក្បែរនោះ ក៏ទទួលរងការខូចខាតផងដែរ ។

យ៉ាងណាមិញនៅក្នុងការជួយសង្គ្រោះនិងពន្លត់អគ្គីភ័យនេះមាននគរបាលយើងម្នាក់ដែលមានឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាសនេះ បច្ចុប្បន្ននគរបាលយើងរូបនេះ កំពុងត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃហេីយ ។