បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ ដែលជាទូទៅលោកតែងតែជួយដល់សង្គម ដូចជាជរា ជនពិការ ក្មេងកំព្រា និងក្មេងៗជាច្រើនទៀតដែល មិនមានទីពឹងជាដើម។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានប្រាប់ឲ្យដឹងថា"បន្ទាប់ពីបានទទួលព័ត៌មានបង្ហោះតាមបណ្ដាញសង្គម Facebook អំពាវនាវរកសប្បុរសជនទិញរទេះរុញជនពិការសំរាប់ក្មួយប្រុសម្នាក់រស់នៅ ភូមិបាយសំណុំ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានជីវភាពក្រីក្រខ្លាំង មិនមានលទ្ធភាពទិញរទេះរុញនោះ ថ្ងៃនេះខ្ញុំបាទ បានទិញ រទេះរុញមួយសំរាប់ជូនក្មួយប្រុស និង ផ្ដល់ថវិកា ចំនួន ២០ ម៉ឺន រៀលថែមទៀតសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ពីរ-បីថ្ងៃខាងមុខនេះ ខ្ញុំបាទនឹងផ្ញេីរទេះរុញនេះទៅអោយក្មួយប្រុសពិការដល់ផ្ទះតែម្ដង" ។

ដូចនេះសូមបងប្អូន មេត្តាជួយដល់ ក្មេងប្រុសគួរឲ្យអាណិតម្នាក់នេះផង មើលទៅគាត់ពិតជាគួរខ្លោចចិត្តខ្លាំងណាស់ មិនដឹងថា ជីវិតតទៅមុខទៀតត្រូវតស៊ូនិងជីវិតមួយនេះដោយរបៀបណានោះទេ៕




ប្រភព៖ Pheng Vannak News